en     km
en     km

UNHRC​ បន្ត​ទាមទារ​ឱ្យ​ស្ដារ​បក្ស​ CNRP​ឡើង​វិញ ​តែ​តំណាង​កម្ពុជា​ថា​ជ្រៀតជ្រែក​រឿង​កម្ពុជា​

Share

ភ្នំពេញ​៖​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ (UNHRC)​​ មាន​សមាជិក​ ៤៧ ​ប្រទេស​បាន​បន្ត​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​បរិយាកាស​នៃ​ដំណើរការ​បោះ​ឆ្នោត​នៅ​ខែ​ក្រោយ​នេះ ដែល​អង្គការ​នេះ​ថា​ មិន​មាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ទេ​ ព្រោះ​ពុំ​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការ​បោះ​ឆ្នោត​នេះ​។ ជុំវិញ​បញ្ហា​នេះ​ តំណាង​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​(UN)ចាត់​ទុក​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ​ទាំងនេះ​ថា​ ជា​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា​។

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ (UNHRC)​​ មាន​សមាជិក​ ៤៧ ​ប្រទេស​បាន​បន្ត​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​បរិយាកាស​នៃ​ដំណើរការ​បោះ​ឆ្នោត​នៅ​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នំា ២០១៨។Photo Credited: Taken from Internet 

សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១៩​ ខែ​ មិថុនា​នេះ​ គឺជា​លើក​ទី​ពីរ​ បន្ទាប់​ពី​ប្រទេស​ ៤៥​ នៃ​សមាជិក​របស់​ស្ថាប័ន​នេះ​ ទាមទារ​អោយ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ ដោយ​ចាត់​ទុក​ផ្លូវ​ដើរ​របស់​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​គ្រោះថ្នាក់​។​

​សេចក្ដីថ្លែងការណ៍​លើក​ទី​ពីរ​នេះ​មានខ្លឹមដើមដូចនេះ​៖ «​យើង​មានការ​ព្រួយបារម្ភរ​ជា​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​នៅ​បន្តរ​ធ្លាក់​ចុះ​ក្នុង​ស្ថានភាព​អាក្រក់​ឡើងៗ​ ចាប់តាំងពី​សម័យប្រជុំ​លើក​ដំបូង​។​ ដោយសារ​រឿង​នេះ​យើង​មិន​យល់​ឃើញ​ថា​ បរិយាកាស​មិន​ការ​បោះ​ឆ្នោត​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ត្រឹមត្រូវ​នោះ​ទេ​ ការ​បោះ​ឆ្នោត​ដែល​គ្មាន​វត្តមាន​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​មើលឃើញ​ថា​ គឺ​ការ​បោះ​ឆ្នោត​នេះ​មិន​ទទួល​បានការ​ធានា​អំពី​សេរីភាព​នៃ​ការ​សម្តែង​មតិ​និង​ មិន​ឆ្លើយ​តប​នឹង​ឆន្ទៈ​អ្នកបោះឆ្នោត​។​ ជា​ការ​កត់សំគាល់​គឺ​កម្ពុជា​កំពុង​ល​ដើរ​លើ​ផ្លូវ​មួយ​គំរាម​គំ​ហែង​ ការ​អភិវឌ្ឍ​ និង​ រីក​ចំរើន​ប្រជាធិបតេយ្យ​បន្ទាប់​ពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ ១៩៩១​ »​។​

​សេចក្ដីថ្លែងការណ៍​របស់​ស្ថាប័ន​មួយ​របស់​អង្គការសហប្រជាជាតិ​ ដែល​មាន​ស្នាក់​ការ​កណ្ដាល​ នៅ​ទីក្រុង​ហ្សេ​ណែវ​ប្រទេស​ មាន​សមាជិក​ ៤៧ ​ប្រទេស​ ក៏​បាន​រំលឹក​ពី​ប្រើប្រាស់​ វិធានការ​មួយ​ចំនួន​ ធ្វើ​អោយ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​អន្តរជាតិ​ខណៈ​ប្រទេស​នេះ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​​វាយបំបាក់​ក្រុមប្រឆាំង​ ។​

​ដោយ​ហេតុនេះ​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោះ​លែង​អតីត​ប្រធាន​គណបក្សប្រឆាំង​ លោក​ កឹ​ម​ សុខា​ និង​អ្នកទោស​នយោបាយ​ទាំងអស់​ដោយ​គ្មាន​លក្ខ​ខ័​ណ​ ហើយ​ស្ដារ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូ​បា​នវ​រំលាយ​ដោយ​តុលាការ​កំពូល​ រស់​ឡើង​វិញ​ អនុ​ញ្ញា​ឲ្យ​អតីត​អ្នកតំណាង​រាស្ត្រ​ ១១៨​ រូប​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ធម្មតា​។​

​តែ​បែប​នេះ​ក្ដី​ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ​ បាន​បកស្រាយ​ ចំពោះ​ការ​ឃុំខ្លួន​អតីត​ប្រធាន​គណបក្សប្រឆាំង​ និង​អ្នកនយោបាយ​ឃុំខ្លួន​ដែល​ចោទ​ថា​ជា​រឿង​អយុត្តិធម៌​ គឺជា​ការ​ទទួល​បាន​ព័ត៌មាន​តែ​ម្ខាង​ និង​មិន​ផ្អែក​លើ​ព័ត៌មាន​ពី​រដ្ឋាភិបាល​។​ លោក​ថា​ ការ​ឃុំខ្លួន​អ្នក​ទាំងនោះ​ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្តិ​ល្មើសច្បាប់​ ហើយ​រដ្ឋាភិបាល​មិន​អាច​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​។​

លោក ណី សំអុល ឯកអគ្គរាជទូតតំណាងកម្ពុជាអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ.Photo Credited: Taken from facebook

​លោក​ ណី​ សំ​អុល​ ឯកអគ្គរាជទូត​តំណាង​កម្ពុជា​បាន​ ឆ្លើយ​តប​នឹង​សេចក្តីថ្លែងការណ៍​នេះ​ថា​ជា​របៀបវារៈ​លាក់បាំង​ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ និង​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រក្សា​សន្តិភាព​ ស្ថិរភាព​ និង​កំណើនសេដ្ឋកិច្ច​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ លោក​ ណី​ សំ​អុល​ ចោទ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុ​ស្សថាបាន​បន្ថោក​ត​ម្លែ​របស់​កម្ពុជា​ និង​យក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ជា​ឧបករណ៍​នយោបាយ​ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​បោះ​ឆ្នោ​យ​នៅ​កម្ពុជា​។​ លោក​ ណី​ សំ​អុល​ ច្រាល​ចោល​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ដែល​ចោទ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​រឹត​ត្បឹ​ត​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ​រូប​នេះ​ពន្យល់​ថា​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​ក្រោយ​នេះ​ ស្ទើរតែ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នៅ​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩៣​ ដែល​រៀបចំ​ដោយ​អ៊ុ​ន​តាក់​ ព្រោះ​គណបក្ស​នយោបាយ​ ២០​ ចូលរួម​ការ​បោះ​ឆ្នោត​ដូច​គ្នា​ តែ​បែ​ជា​មានការ​បកស្រាយ​ពី​ផ្ទុយ​គ្នា​ទៅ​វិញ​។

​សេចក្ដីថ្លែងការណ៍​លោក​ណី​សំ​អុល​មាន​ខ្លឹម​ដូច​ នេះ​៖​ «​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩៣​ មានការ​ចូលរួម​គណបក្ស​នយោបាយ​ចំនួន​ ២០​ គឺ​ដូច​គ្នា​ទៅ​នឹង​ចំនួន​ដែល​នឹង​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ខែ​ក្រោយ​នេះ​ ហើយ​គណបក្ស​ភាគច្រើន​កាលនោះ​គឺជា​ បក្ស​តូចៗ​ និង​ទើ​បង្កើត​ថ្មី​ ហើយ​ក៏​មាន​គណបក្ស​មួយ​ពុំ​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​នៅ​ពេល​នោះ​សហគមន៍​អន្តរជាតិ​ និង​អង្គការសហប្រជាជាតិ​បាន​ទទួលស្គាល់​ដោយ​ពេញចិត្ត​ចំពោះ​លទ្ធផល​ថា​ ត្រឹមត្រូវ​ និង​យុត្តិធម៌​។​ជា​អកុសល​ ការ​បកស្រាយ​ត្រូវធ្វើ​ឡើង​ផ្ទុយ​គ្នា​ នៅ​ពេល​និយាយ​ដល់​ការ​បោះ​ឆ្នោត​នៅ​ខែ​ក្រោយ​ បើ​ទោះបី​ការ​បោះ​ឆ្នោត​នេះ​វា​ស្ទើរតែ​ទាំងស្រុង​ទៅ​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩៣»​។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បាន​ទាមទារ​ឲ្យ​បញ្ចប់​ធ្វើទុក្ខបុកម្នេញ​ក្រុម​គណបក្សប្រឆាំង​ អ្នក​សារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​ ហើយ​ត្រូវ​បង្ក​បរិយាកាស​ដល់​សេរី​បញ្ចេញមតិ​ និង​ឯករាជ្យ​ភាព​ដល់​ប្រព័ន្ធ​ផ្សាយ​ទាំងអស់​។​

​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ទទូច​ដល់​សហ​គម​អន្តរជាតិ​បន្ត​យកចិត្តទុកដាក់​ឃ្លាំមើល​ស្ថានភាព​នៅ​កម្ពុជា​ ជា​ពិសេស​នៅ​អំឡុង​ពេល​ មុន​ពេល​ ក្រោយ​ពេល​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ខាង​មុខ​នេះ​ ហើយ​ធ្វើ​របាយការណ៍​ឲ្យ​ក្រុមប្រឹក្សា​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ក្រោយ​ទៀត​។

​ក្រុម​អង្គការសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ នឹ​ពិ​ចារ​ណ​ឡើង​វិញ​ ប្រសិនបើ​ស្ថានភាព​សិទ្ធិ​មនុស្ស​មិន​មាន​ភាពល្អ​ប្រសើរ​៕

Share

Image
Image
Image