en     km
en     km

UNFPA​ ៖​ ស្ដ្រី​កម្ពុជា​ ចន្លោះ​ពី​១៥​ ទៅ​៤៩​ឆ្នាំ​ទទួល​រង​អំពើ​ហិង្សា​ផ្លូវ​កាយ​ ឬ​ផ្លូវភេទ​ពី​ដៃគូ​

Share

កំពង់ចាម៖ ​មន្ដ្រី​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ UNFPA​ លោកស្រី​ អាំង​ សុខ​ចំរើន​ ដែល​ធ្វើការ​លើ​ ហិង្សា​លើ​ស្ដ្រី​ និង​កុមារ​ ថា​ ស្ដ្រី​កម្ពុ​ជាមួយ​នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ មាន​អាយុ​ចន្លោះ​ពី​ ១៥​ ទៅ​៤៩​ឆ្នាំ​ បាន​ទទួល​រង​នូវ​អំពើ​ហិង្សា​ផ្លូវ​កាយ​ ផ្លូវភេទ​ និង​ផ្លូវចិត្ត​ពី​ដៃគូ​ស្និទ្ធស្នាល​។​

woman282-pre
ថ្លែង​នៅ​ក្នុង​កម្មវិធី​យុទ្ធនាការ​ ១៦​ថ្ងៃ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ដ្រី​ និង​កុមារ​ ក្រោម​ប្រធានបទ​ «​ញ្ឈ​ប់​អំពើ​ហិង្សា​លើ​ស្ដ្រី​ និង​កុមារ​ចាប់ផ្ដើម​ពី​យើង​»​ នៅ​ខេត្តកំពង់ចាម​ ថ្ងៃ​ទី​២៧​ វិច្ឆិកា​ លោកស្រី​ អាំង​ សុខ​ចំរើន​ មន្ដ្រី​កម្មវិធី​យេ​ន​ឌ័​រ​ បានឱ្យ​ដឹង​ទៀត​ថា​ អ្វី​ដែល​កាន់តែ​ព្រួយបារម្ភ​នោះ​ គឺ​ មាន​ស្ដ្រី​ប្រហែល​ ៥១​ភាគរយ​ គិត​ថា​ បុរស​ជា​ប្ដី​មាន​សិទ្ធិ​ប្រព្រឹត្ត​ហិង្សា​លើ​ខ្លួន​។​

​លោកស្រី​  អាំង​ សុខ​ចំរើន​ បញ្ជាក់​លើ​ចំនុច​នេះ​ថា​  ៖​ «​ វា​អាច​ថា​ ស្ដ្រី​គាត់​នៅ​គិត​ថា​ គាត់​អត់​បាន​បំពេញ​តួនាទី​ជា​ភរិយា​ប្រពន្ធ​ល្អ​ ជា​ភរិយា​ល្អ​  សមតែ​ឱ្យ​ប្ដី​គាត់​វ៉ៃ​»​។​

​តាម​លោកស្រី​ អាំង​ សុខ​ចំរើន​ មូលហេតុ​ដែល​ស្ដ្រី​ប្រហែល​ ៥១​ភាគរយ​ គិត​ថា​ បុរស​ជា​ប្ដី​មាន​សិទ្ធិ​ប្រព្រឹត្ត​ហិង្សា​លើ​ខ្លួន​ គឺ​ដោយសារ​ស្ដ្រី​ទាំងនោះ​ គិត​ថា​ខ្លួន​គាត់​ខកខាន​បំពេញ​តួនាទី​ជា​ភរិយា​ល្អ​ ដល់​បុរស​ជា​ស្វាមី​៕

​ព័ត៌មានលំអិតនឹងផ្យាយជូន នៅវេលាម៉ោង ៥ រសៀល ថ្ងៃទី ២៨ នេះ។woman282-1

Share

Image
Image
Image