loader

UN WOMEN៖ផ្តើមយុទ្ធនាការរយៈពេល១៦ថ្ងៃបញ្ចប់អំពើហិង្សាលើស្រី្តនិងក្មេងស្រី

សកម្មភាពរយៈពេល១៦ថ្ងៃប្រឆំាងនឹងអំពើហិង្សាដែលជាយុទ្ធនាការសកលដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិការហូតដល់ថ្ងៃទី១០ខែធ្នូ ឆ្នំា២០១៧។ នេះបើតាមគេហទំព័ររបស់ UN WOMEN ផ្សព្វផ្សាយនៅថ្ងៃទី២៥ខែវិច្ឆិកានេះ។

មនុស្សរាប់លាននាក់បានសរសេរជាសញ្ញាទ្រុងជ្រូក ឬ#MeTooនិងយុទ្ធនាការផ្សេងទៀតបាន បង្ហាញការប្រឆំាងរំលោភបំពានផ្លូវភេទនិងអំពើហិង្សាដែលស្រីរងគ្រោះនៅគ្រប់ទីកន្លែងជារៀងរាល់ថ្ងៃ។ ប្រធានបទឆ្នាំនេះមានឈ្មោះថា« Leave No One Behind – End Violence against Women » «មិនត្រូវទុកនរណាម្នាក់រងគ្រោះ – បញ្ចប់អំពើហិង្សាលើស្រ្តី»ក្នុងទិវាអន្តរជាតិ ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តីនៅថ្ងៃទី២៥ ខែវិច្ឆិកា។

យុទ្ធនាការនៃសកម្មភាពរយៈពេល១៦ថ្ងៃបញ្ចប់អំពើហិង្សាលើស្រ្តីមានការចាប់ដើម្បីគំាទញរដល់ស្រ្តីនិងក្មេងស្រ្តីងាយរងគ្រោះបំផុត។យុទ្ធនាការនេះអំពាវនាវឱ្យគ្រប់គ្នាចូលរួមចលនាដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រីដោយប្រើពណ៌ទឹកក្រូច។ ស្ត្រីនិងក្មេងស្រីម្នាក់ក្នុងចំណោមបីនាក់មានអំពើហិង្សាក្នុងជីវិតរបស់ពួកគេ នោះ គឺចំនួនដ៏ច្រើន ណាស់។អំពើហិង្សាត្រូវបានគេមើលឃើញថាកើតឡើងនៅគ្រប់ទីកន្លែងនៅផ្ទះនៅសាលារៀន នៅតាមអីនធឺណែត តាមដងផ្លូវនិងនៅកន្លែងធ្វើការងារ។

យើងទំាងអស់គ្នាត្រូវចូលរួមបញ្ចប់អំពើហិង្សាទៅលើស្រ្តី និងក្មេងស្រីទោះបីអំពើហិង្សាក្នុងទម្រង់អ្វីក៏ដោយ។ ការបញ្ចប់អំពើហិង្សាលើស្ត្រីនិងកុមារីគឺអាចធ្វើទៅបាន។ ដំណោះស្រាយជាក់ស្តែងសម្រាប់ការ គាំទ្រនិងផ្តល់សិទ្ធិអំណាចដល់អ្នករស់រានមានជីវិតដើម្បី បញ្ឈប់ការកើតឡើងនៃអំពើហិង្សា នេះឡើងវិញ។ ច្បាប់និងគោលនយោបាយគឺជាឧបករណ៍ ដ៏មានឥទ្ធិពលក្នុងការដាក់ទោសជនល្មើសដើម្បីផ្តល់យុត្តិធម៌និងបញ្ចប់និទណ្ឌភាព។ មានវិធីជាច្រើនដែលយើងអាចទប់ទល់ និងទប់ស្កាត់ អាកប្បកិរិយាហិង្សា និងអាកប្បកិរិយាដែលបង្កឱ្យមានអំពើហិង្សាលើស្ត្រីហើយមនុស្សគ្រប់រូបមានតួនាទីអនុវត្ត៕ប្រភព៖ UN WOMEN

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

ចិននឹងស្ថាបនាជំរុំជនភៀសខ្លួនតាមព្រំដែនកូរ៉េខាងជើងករណីសង្រ្គាមផ្ទុះឡើង

ប្រទេសចិននឹងស្ថាបនាជំរុំធំៗចំនួន ៥ នៅតាមព្រំដ[...]

ថៃ ស្វាគមន៍សហភាពអឺរ៉ុបដែលបន្ធូរការដាក់ទណ្ឌកម្មសេដ្ឋកិច្ច

ក្រុមប្រឹក្សាយោធាប្រទេសថៃបានស្វាគមន៍សហភាពអឺរ៉[...]

អង្គការAI ៖ ជនភៀសខ្លួន២០ម៉ឺននាក់ត្រូវបានរំលោភនិងធ្វើទារុណកម្ម

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ជនភៀសខ្លួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត