en     km
en     km

UN​ ថា​ វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះ​ឆ្នោត​ត្រូវ​តែ​មាន​

Share

​ភ្នំពេញ​ ៖​ ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ បាន​បន្ត​ធ្លាក់​ទៀត​ហើយ​ គឺ​នៅ​ថ្ងៃនេះ​ជា​វេន​របស់​អង្គការសហប្រជាជាតិ​តែ​ម្ដង​ ដែល​ទាមទារ​ឲ្យ​បក្ស​កាន់​អំណាច​កម្ពុជា​ផ្ដល់​វត្តមាន​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​នេះ​។​ តែ​អ្នកនាំពាក្យ​ បក្ស​កាន់​អំណាច​និយាយ​ថា​ ការ​ទារ​របស់​លោកស្រី​ Rhona​ Smith​ គឺជា​ការ​រំលោភសិទ្ធិ​អំណាច​របស់​កម្ពុជា​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​


​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ លោកស្រី​ Rhona​ Smith​ ទាមទារ​ថា​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ត្រូវ​តែ​មាន​វត្តមាន​គណបក្សប្រឆាំង​ ដើម្បី​ជា​សំឡេង​និង​ជា​ម្រើ​ស​មួយ​ដ៏​សំខាន់​។​ លោកស្រី​បាន​ថ្លែង​ដូចនេះ​ តាម​រយៈ​សេចក្ដីថ្លែងការណ៍​របស់​លោកស្រី​ពី​ទីស្នាក់ការ​កណ្ដាល​នៃ​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​លោក​ហើយ​ ត្រូវ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​អង្គការសហប្រជាជាតិ​។​ សារលិខិត​របស់​ល​លោកស្រី​បាន​សរសេរ​ថា​៖«​ប្រជាជន​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​ជជែក​គ្នា​ជា​ចំហ​ និង​ រសើប​អំពី​បញ្ហា​នយោបាយ​ តាម​គោលការណ៍​ប្រជាធិបតេយ្យ​ ដែល​ជា​សំឡេង​និង​ជម្រើស​មួយ​ គឺ​ក្នុង​នោះ​បក្ស​ប្រឆាំង​ត្រូវ​តែ​អនុ​ញ្ញ​ត​ ឲ្យ​ចូល​រូ​ម​ប្រកួត​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ឬ​រង​ការ​គំរាមកំហែង​»​។​

​សេចក្ដីថ្លែងការណ៍​របស់​លោកស្រី​ Rhona​ Smith​ បាន​ហៅ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ ដែល​គេ​ហៅ​ថា​នីតិរដ្ឋ​ គឺជា​រឿង​ព្រួយបារម្ភ​។​ លោកស្រី​ Rhona​ Smith​ ៖«​នីតិរដ្ឋ​ គឺ​លើស​ពី​ការ​ដែល​គ្រាន់តែ​អនុវត្ត​ច្បាប់​ទៅ​ទៀត​។​ ច្បាប់​ទាំងអស់​ ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស​ហើយ​ត្រូវ​ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​នៃ​ភាព​ត្រឹមត្រូវ​ យុត្តិធម៌​ និង​ការ​ចូលរួម​ជា​សាធារណៈ​។​ បើ​ពុំនោះ​ទេ​ វា​នឹង​ក្លាយ​ការ​គ្រប់គ្រង​ដោយ​ច្បាប់​ មិនមែន​ជា​នីតិរដ្ឋ​នោះ​ទេ​»​។​

​លោកស្រី​ បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​បក្ស​ប្រឆាំង​តែ​មួយ​គត់​ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​ ហើយ​មាន​សុភាព​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​។​ សេចក្ដីថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ លោកស្រី​ Rhona​ Smith​ ធ្វើ​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ អង្គការ​អា​មេ​រិ​ក​ Human​ Rights​ Watch​ អង្គការ​ Amnesty​ International​ អង្គការ​ Global​ Witness​ សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ ស្ថានទូត​អូស្ត្រាលី​ ក្រសួងការបរទេស​អ៊ី​តា​លី​បាន​ចេញ​សេចក្ដីថ្លែងការណ៍​បន្ទ​ប​បន្ទាប់​គ្នា​ ទទូច​ឲ្យ​កម្ពុជា​បញ្ឈប់​យន្តការ​តាម​ផ្លូវច្បាប់​ រំលាយ​បក្ស​ប្រឆាំង​។​

​តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​ គណបក្សកាន់អំណាច​ បាន​ហៅ​ការ​ទាមទារ​របស់​លោកស្រី​ លោកស្រី​ Rhona​ Smith​ ថា​ជា​ការ​ជ្រៀតជ្រែក​ កិច្ចការ​នីតិរដ្ឋ​របស់​រដ្ឋ​មួយ​ដែល​មាន​អធិបតេយ្យ​។

​តែ​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ទេ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ អាច​នឹង​ត្រូវ​រំលាយ​ដោយ​អំណាច​សាលដីការ​របស់​ តុលាការ​កំពូល​ឬ​យ៉ាងណា​ទេ​ ដោយសារ​ប្រធាន​គណបក្ស​នេះ​គឺ​លោក​ កឹ​ម​ សុខា​ ដែល​កំពុង​ឃុំខ្លួន​ក្រោម​បទ​ចោទ​ថា​ ជា​ជន​ក្បត់ជាតិ​ ក៏​នៅ​មិន​ទាន់​មានទោស​ជា​ផ្លូ​ការ​ដែរ​។​ ក៏​ប៉ុន្ដែ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​ ដែល​អាច​ឈាន​ដល់​ការ​រំលាយ​បក្សនយោបាយ​នោះ​ បាន​ចូល​ដល់​រដ្ឋសភា​ហើយ​៕​

Share

Image
Image
Image