loader

UN​ ថា​កងកម្លាំង​សន្តិសុខ​ស្រី​លង្កា​អាច​ត្រូវ​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​

​មន្ត្រីជាន់ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ កងកម្លាំង​សន្ដិសុខ​ស្រី​លង្កា​គួរតែ​ដឹង​ថា​ នឹង​មានការ​ស៊ើបអង្កេត​ លើ​ការ​ទទួលខុសត្រូវ​របស់​ពួក​គេ​ក្នុង​អតីតកាល​ ទាក់ទង​នឹង​បទ​ចោទ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ដែល​ប្រព្រឹត្ត​ក្នុងអំឡុងពេល​សង្គ្រាមស៊ីវិល​ដ៏​យូរ​។​

Untitled-6​យោង​តាម​ប្រភព​ព័ត៌មាន​ Channel​ News​ Asia​ បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ នេះ​ថា​ អង្គការសហប្រជាជាតិ​បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ កងកម្លាំង​រដ្ឋាភិបាល​ និង​ក្រុម​ឧទ្ទាម​ខ្លា​តា​មិ​ល​ស្រី​លង្កា​ “​ទំនង​”​ ជា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ការ​សម្លាប់​រង្គាល​ជន​ស៊ី​វិល​ គួរតែ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​តុលាការ​អន្តរ​ពិសេស​មួយ​ និង​មាន​ចៅក្រម​អន្តរជាតិ​ចូលរួម​។​

​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិ​ទិ្ធ​មនុស្ស​ លោក​ Zeid​ Ra’ad​ Al-Hussen​ បាន​ប្រាប់​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​ លោក​សង្ឃឹមថា​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ស្វែងរក​ព្រលឹង​ជាតិ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ​នេះ​ កងកម្លាំង​សន្តិសុខ​ស្រី​លង្កា​នឹង​ដឹង​ថា​ នឹង​មានការ​ស៊ើបអង្កេត​លើ​ការ​ទទួលខុសត្រូវ​របស់​ពួក​គេ​ពី​អតីតកាល​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

UNបារម្ភករណីកូវីដ១៩ទាញទម្លាក់មនុស្ស២៦០លាននាក់ចុងឆ្នាំ២០២០នេះឱ្យចូលវិបត្តិទុរ្ភិក្ស

(UN)៖ វិបត្តិកូវីត១៩ គឺជាបញ្ហាប្រឈមមួយនៅលើសកល[...]

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត