loader

ម៉ាឡេស៊ី៖លោកណាជិពចាប់ផ្ដើមឃោសនារកសន្លឹកឆ្នោតខណៈប្រជាប្រិយភាពលោកធ្លាក់ចុះខ្លាំង

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីណាជីពរ៉ាហ្សាក់ ចាប់ផ្ដើមបើកយុទ្ធនាការដំណាក់កាលដំបូង សម្រាប់ គណបក្ស ចម្រុះ ជាតិ បារីសាន់ ហៅកាត់ថា គណបក្ស UMNO ខណៈប្រជាប្រិយភាពរបស់លោក ធ្លាក់ចុះយ៉ាងបន្ទាប់ពី មានការវាយប្រហារថាលោកកិបកេងមូលនិធីរដ្ឋជាច្រើនរយលានដុល្លារអាមេរិក។

ប្រទេសម៉ាឡេស៊ីនឹងរៀបចំបោះឆ្នោតសភា ប្រចាំរដ្ឋ និង តំណាងរាស្ត្រ នៅខែសីហា ឆ្នាំ២០១៨។ តែការបោះឆ្នោតលើកនេះ ធ្វើឡើងខណៈមេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រិយ លោកអាន់វ៉ាអ៊ីប្រាហ៊ិម កំពុងជាប់ឃុំករណីរឿងផ្លូវភេទ។ ទោះជាយ៉ាងណា លោកណាជិពរ៉ាហ្សាក់ នាយករដ្ឋមន្ត្រីមកពីបក្សUMNO ត្រូវប្រឈមដ៏ខ្លាំងមួយទៀត ក្នុងការបោះឆ្នោតខាងមុខនេះ ដោយសារតែ អតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយលោកមហាធៀមហាមេដ បានបង្កើត បក្ស ប្រឆាំងចំម្រុះមួយដើម្បីប្រកួតការបោះឆ្នោតនេះ។

ក្នុងយុទ្ធនាការ កាលពីថ្ងៃពុធទី ៣មករា លោកនាយករដ្ឋមន្រ្តីណាជិពបាន លើកឡើងជាច្រើនអំពីកំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គម ដែលលោកជាមូលដ្ឋានគ្រឹះនៃ ការកសាងសមិទ្ធផលជាតិ ។តែលោកក្នុងនោះ លោក បានអំពាវនាវឱ្យអ្នកគាំទ្របក្ស របស់លោកសូមនៅបន្តគាំទ្រទៀតដើម្បីបានដឹកនាំរដ្ឋាភិបាល បន្តទៀត។ ជាមួយគ្នានេះ លោកណាជិពក៏បាន វាយប្រហារ លើក្រុមប្រឆាំងដែល បញ្ចេញព័ត៌មានមិនពិតជាច្រើន ដើម្បីបំពុលសង្គម។

នៅក្នុងការបោះឆ្នោតសភានីតិកាលទី១៣ គណបក្ស UMNO បានធ្លាក់សន្លឹកជាច្រើន ទៅគណបក្សប្រឆាំងដឹកនាំដោយលោក អាន់វ៉ាអ៊ីប្រាហ៊ិម។ ការធ្លាក់សន្លឹកឆ្នោតនេះ នាំឱ្យមានការព្រមានថា គណបក្សអាចនឹងបន្តធ្លាក់ ការគាំទ្រទៀត ដោយសារតែអតីតចៅហ្វាយនាយរបស់ លោកគឺលោកបណ្ឌិតមហាធៀបមហាមេដ បានចូលខ្លួនធ្វើជាមេដឹកនាំបក្សប្រឆាំងដើម្បីដណ្ដើម សន្លឹកឆ្នោតពីលោក។

ក្នុងយុទ្ធនាការមួយ កាលពីថ្ងៃម្សិលមិញនេះដែរ លោក មហាធៀបមហាមេដ អាយុ៩២ឆ្នាំ បានសន្យាថា បើបក្សលោកឈ្នះឆ្នោតគឺលោកនឹងផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅឱ្យ អនុប្រធានរបស់លោក។

អ្នកសង្កេតការណ៍មើលឃើញថា បើមានការដោះដូរអំណាចរដ្ឋនៅម៉ាឡេស៊ី មានន័យថា បលក្សប្រឆាំងកាន់អំណាច គឺជាការផ្លាស់ប្ដូរភូមិសាស្រ្តនយោបាយមួយដ៏សំខាន់នៅ អាស៊ីអាគ្នេយ៌។

ម៉ាឡេស៊ីជារដ្ឋឥស្លាមធំមួយនៅអាស៊ីអាគ្នេយ៌ ដែលមានប្រជាជនជន ជាង៣១លាននាក់ ។ ប្រទេសនេះ មានកំណើនសេដ្ឋកិច្ច និង ផលទុនសរុបរបស់ប្រជាជនមានជិតមួយម៉ឺនដុល្លារគឺ ខ្ពស់ជាងគេមួយដែរបើធៀប នឹងប្រទេសជាសមាជិកអាស៊ាន ៩ប្រទេសទៀត៕

 

 

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ប្រធានាធិបតីអាហ្វ្រិកសន្យាចុះចេញពីតំណែងនៅពាក់កណ្ដាល់ខែកុម្ភៈ

ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក Jac[...]

វេណេហ្សូអេឡា៖ប្រធានាធិបតីទាមទារឱ្យEUបញ្ឈប់ការដាក់ទណ្ឌកម្មព្រោះការចរចាចាប់ផ្ដើមហើយ

ភ្លាមៗបន្ទាប់ពីសហភាពអឺរ៉ុបប្រកាសថា មន្ត្រីជាន[...]

វេណេហ្សូអេឡា ៖ជំនួបរវាងបក្សកាន់អំណាច​និងបក្សប្រឆាំងជាប់គាំងតែសន្យាជួបគ្នាទៀត

ជំនួបនយោបាយរវាងបក្សកាន់អំណាចរបស់ប្រធានាធិបតីន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត