en     km
en     km

តុលាការអ៊ីរាក់កាត់ទោសស្ត្រីតួកគី ១៦នាក់ដោយទោសប្រហារជីវិតករណីIS

Share

តុលាការមួយនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យទី ២៥កុម្ភៈ បានផ្តន្ទាទោស ស្ត្រីជនជាតិតួកគី ១៦នាក់ដោយទោសប្រហារជីវិត​បន្ទាប់ពីតុលាការបានរកឃើញពួកគាត់ជាប់ពាក់ព័ន្ធបណ្ដាញ របស់ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម IS ។

តាមបណ្ដាញផ្សាយព័ត៌មាន រ​បស់អាល្លឺម៉ង់DW ទីក្រុងបាដាត បានជំនុំជម្រៈក្ដី ស្ត្រីជនជាតិបរទេសជាច្រើនរយនាក់កាលពីឆ្នាំមុន ដែលស្ត្រីទាំងនោះត្រូវបានរកឃើញពាក់ព័ន្ធនឹងពួកភេរវកម្ម ​IS ។ ស្រ្តីទាំងនោះមានអាយុពី ២០ទៅ ៥០ឆ្នាំ។ ស្ត្រីទាំងនោះបានប្រាប់តុលាការថា ពួកគាត់បានចូលរួមជាមួយពួក IS ដោយសារស្វាមីរបស់ពួកគេក៏បានចូលរួមនឹងក្រុម ISនេះដែរ។

ប្រទេសអ៊ីរាក់ អះអាងថាគិតមកដល់ពេល នេះ ​ស្ត្រី ៥៦០នាក់ រួមនឹងកុមារ ៦០០នាក់ ត្រូវបានឃុំខ្លួនដោយាសារពាក់ព័ន្ធនឹងក្រុម IS ។

អង្គការសិទ្ធិមនុស្ស Human Rights Watch បានទទូចថា ការជំនុំជម្រៈក្ដីលើស្រី្តទាំងនោះ មិនត្រឹមត្រូវនោះទេ ដោយពួកគេ មករួមរស់ជាមួយស្វាមី។ តាមមន្រ្តីតុលាការ ស្ត្រីទាំង១៦នាក់នេះ មានពេលមួយខែដើម្បីប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍៕ ប្រភពៈDW

 

Share

Image
Image
Image