en     km
en     km

លោកត្រាំ៖គីមជុងអ៊ុននឹងជាប្រធានាធិបតីដដែលបើការចរចាបោះបង់អាវុធនុយក្លេអ៊ែរជោគជ័យ

Share

ក្រុងវ៉ាស៊ីនតោន៖លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រាប់មកអ្នកសារព័ត៌មានថាលោក គីម ជុងអ៊ុន នឹងនៅតែអាចរក្សាតួនាទីជាមេដឹកនាំប្រទេសកូរ៉េខាងជើងដដែល ប្រសិនបើការចរចាបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរបានជោគជ័យ។ការធានាអះអាងរបស់លោកត្រាំទៅលើវាសនានៃមេដឹកនាំប្រទេសផ្តាច់ការមួយនេះបន្ទាប់ពីលោកគីមជុងអ៊ុនបានបន្ទន់ជំហរចង់ចរចាជាមួយអាមេរិក។

លោកត្រាំហាក់ដូចជាចង់កំណត់ជោគវាសនាប្រទេសមួយនេះដោយទាញប្រទេសមួយនេះពីកណ្តាប់ដៃមហាយក្សចិន។លោកបានធានាថាប្រទេសនេះនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនប្រសិនបើការចរចាមួយនេះបានជោគជ័យតែបើមិនជោគជ័យវាសនារបស់លោកគីមជុងអ៊ុនគឺប្រហែលដូចទៅនឹងវាសនារបស់លោកមេដឹកនាំផ្តាច់ការម៉ូម៉ាហ្កាដាហ្វី។

យ៉ាងណាក៏ដោយលោកត្រាំបានសរសើរដល់ការសម្រេចចិត្តរបស់លោកគីមជុងអ៊ុនដែលសម្រេចចិត្តបន្ទន់ជំហរនឹងមកជាន់ទឹកដីប្រទេសសឹង្ហបុរីនៅថ្ងៃទី១២ខែមិថុនាខាងមុខនេះដែលជំនួបនេះនឹងធ្វើឡើងក្រោមគោលបំណងតែមួយគឺលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ៕

 

Share

Image
Image
Image