en     km
en     km

សហជីពរំពឹងថា ប្រាក់ឈ្នួលកម្មករ ២០១៩នឹងកើនឡើង ខណៈអន្តរជាតិពិចារណាការដាក់ទណ្ឌកម្ម

Share

ក្រុងភ្នំពេញ៖ ក្រុមសហជីពបានដាក់ការរំពឹងថា ប្រាក់ឈ្នួលអប្បបរិមានៅឆ្នាំ ២០១៩ នេះ អាចនឹងបន្តកើនឡើង បើទោះបីកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពវិធានការដកពន្ធអនុគ្រោះ ដែលជាផ្នែកមួយនៃទណ្ឌកម្មរបស់អន្តរជាតិ ក្រោយការបោះឆ្នោត ។តែយ៉ាងណាសុទិដ្ឋិនិយមនៃក្រុមសហជីពនេះ កើតឡើងបន្ទាប់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការចរចារអំពីប្រាក់ឈ្នួលអប្បបរមាលើវិស័យវាយនភណ្ឌសម្រាប់ ២០១៩។ រាយការណ៍ដោយ លោក សេរី វឌ្ឍនៈ! 

 

ទាំងសហជីពគាំទ្រផលប្រយោជន៍កម្មករ និង សហជីពគាំទ្ររដ្ឋាភិបាល សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមប្រហាក់ប្រហែលគ្នាថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យ វាយនភណ្ឌ អាចបន្តកើនឡើងថែមទៀត នៅឆ្នាំ ២០១៩នេះ។

ក្រុមសហជីពទាំងនេះ យល់ថា គម្រោងនៃទណ្ឌកម្ម ក្នុងការដកពន្ធអនុគ្រោះលើទំនិញនាំចូលគ្រប់ប្រភេទលើកលែងតែ អាវុធ ចូលទីផ្សារ សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក អាចមានការប៉ះទង្គិចតិចតួចតែប៉ុណ្ណោះ លើដំណើរការតំឡើងប្រាក់ឈ្នូលកម្មករ នៅឆ្នាំ​២០១៩នេះ។

តាមសេចក្ដីរាយការណ៍នានា តម្លៃពន្ធលើទំនិញពីកម្ពុជាទៅផ្សារអឺរ៉ុប បានកើន ៦៧៦លានដុល្លារ ក្នុងមួយឆ្នាំហើយ សម្រាប់ទីផ្សារអាមេរិកមានជាង ១០ដុល្លារ។ ប៉ុន្តែដោយសារកម្ពុជា ជាប្រទេសមួយបានទទួលលក្ខខណ្ឌអនុគ្រោះពន្ធ គឺសហភាពអឺរ៉ុប និងអាមេរិក មិនបានអនុម័តការយកពន្ធទំនិញពីកម្ពុជានោះទេ ចាប់តាំងពីកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ដោយទទួលស្គាល់ជាសាកលហើយកម្ពុជាត្រូវបានរាប់ជាប្រទេសក្រីក្រ ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (ស៊ីខៅឌូ) បានបង្ហាញពីកង្វល់តិចតួចពាក់ព័ន្ធនឹងការពិចារណាដាក់ទណ្ឌកម្មពីអន្តរជាតិ។ លោកថា ហានិភ័យនៃទណ្ឌកម្មដកពន្ធអនុគ្រោះនេះ ប្រហែលមិនប៉ះពាល់ដល់ ការដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ ២០១៩ នេះទេ។

យ៉ាងណាបើតាមការពិនិត្យរបស់លោកជុំវិញស្ថានភាពជីវភាពកម្មករ អត្រាអតិផរណាលើថ្លៃទំនិញ និងផលិតភាពរបស់ប្រាក់ឈ្នួលនៅឆ្នាំ ២០១៩ នេះ គួរតែត្រូវបានតំឡើង។

សំឡេង លោក អាត់ ធន់៖ 

មិនខុសគ្នាពីការលើកឡើងនេះ លោក កាំង មូនីកា  អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា(GMAC) បានថ្លែងថា បើទោះបីជា មានការព្រមានពីសហគមន៍អន្តរជាតិក្តីពីការដាក់ទណ្ឌកម្មដោយដកពន្ធអនុគ្រោះ  ក៏លោកយល់ថា វាមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ចំពោះការតំឡើងប្រាក់ឈ្នួលរបស់កម្មករ។

សំឡេង លោក កាំង មូនីកា៖ 

នៅកំឡុងខែសីហា និងខែកញ្ញា ឆ្នាំ​ ២០១៨នេះ គឺជាដំណាក់កាលនៃការចរចា និងពិភាក្សាប្រាក់ឈ្នួលអប្បបរមា របស់ភាគីពាក់ព័ន្ធសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ ២០១៩។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពី​កាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ​ និងផលិតស្បែកជើង សម្រាប់ឆ្នាំ ២០១៩។

សូមបញ្ជាក់ថា​ ប្រាក់ឈ្នួលរបស់កម្មករនៅឆ្នាំ ២០១៨ នេះ មានចំនួន ១៧០ដុល្លារ ដែលកាលពីឆ្នាំ​ ២០១៦ ប្រាក់ឈ្នួលអប្បបរមាមានចំនួន ១៥៣ ដុល្លារប៉ុណ្ណោះ។  យ៉ាងណាសហជីពក្នុងវិស័យនេះ ធ្លាប់សំដែងក្តីបារម្ភថា ការសុំតំឡើងប្រាក់ឈ្នួលពីមួយឆ្នាំទៅមួយឆ្នាំអាចប៉ះទង្គិចដល់ការរកស៊ីរបស់ថៅកែរោងចក្រ ខណៈផលិតភាពរបស់កម្មករនៅមានកម្រិតទាបនៅឡើយ។ ​

របាយការណ៍របស់ក្រុមប្រឹក្សាអភវឌ្ឍកម្ពុជាបានឲ្យដឹងថា ទោះបីជាយ៉ាងណា វិស័យឧស្សាហកម្ម ជាពិសេសវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែក ជើងអាច​ប្រឈមលើបញ្ហាប្រកួតប្រជែង​ជាមួយប្រទេស​វៀតណាម បង់ក្លាដែស និង មីយ៉ាន់ម៉ា ព្រោះ​តែការកើន​ឡើងយ៉ាង​រហ័សនៃប្រាក់ឈ្នួលអប្បបរមា និងការឡើង​ថ្លៃប្រាក់ដុល្លារអាមេរិក។

ប្រាក់ឈ្នួលអប្បបរមាកម្ពុជាត្រូវបានដំឡើងពី ១៥៣ ដុល្លារក្នុងមួយខែនៅឆ្នំា ២០១៧ ដល់ ១៧០ មួយ​ខែ​ដុល្លារនៅឆ្នំា ២០១៨នេះ។ ប្រាក់ឈ្នួលអប្បបរមាកម្ពុជា ប្រហាក់ប្រហែលនឹងវៀតណាម តែខ្ពស់ជាង បង់ក្លាដែស និង មីយ៉ាន់ម៉ា៕

 

 

Share

Image
Image
Image