en     km
en     km

តើយប់មិញនេះ អ្នកណាខ្លះបានសង្កេតឃើញបាតុភូតបីយ៉ាងនៃច័ន្ទគ្រាស?

Share

យ៉ាងតិចណាស់ មនុស្សរាប់ពាន់លាននាក់បានសង្កេតឃើញបាតុភូតបីយ៉ាងនៃច័ន្ទគ្រាស នៅចំថ្ងៃបុណ្យមាឃបូជាជាថ្ងៃ ដែល ព្រះ ពុទ្ធ ជាម្ចាស់នៃយើងព្រះអង្គទ្រង់ ដាក់ អាយុសង្ខារចូលព្រះ បរិនិព្វាន និងជា ថ្ងៃដែល ព្រះអង្គ ធ្វើវិ សុទ្ធ បោសថសន្និបាត នៃ សាវ័ក របស់ព្រះអង្គហៅថាចតុរង្គសន្និបាត ។

ថ្ងៃម្សិលមិញនេះ(៣១ មករា ឆ្នាំ២០១៨)ក៏ជាថ្ងៃពេញបរមីខែមាឃព្រះច័ន្ទពេញវង់ប្រកបដោយ នក្ខត្តប្ញក្សផងដែរ ។ សម្រាប់ប្រទេសឥណ្ឌាដែលមានប្រជាជនជាង១៣០០លាននាក់ ជាប្រទេស នៃកំណើតរបស់ព្រះពុទ្ធ បានចាត់ទុកថ្ងៃដ៏អស្ចារ្យនេះ គឺ អច្ឆរិយៈមួយដែរនៃជំនឿសាសនា របស់ខ្លួន។

អ្នកលេងបណ្ដាញហ្វេសប៊ុកដែលមានជំនឿលើសាសនាព្រះពុទ្ធនៃប្រទេសឥណ្ឌានិងប្រទេសដទៃបានពណ៌នា ថាជា បាតុភូតមួយដ៏អស្ចារ្យ ដែលកម្រនឹងបានឃើញ ព្រោះជាពេលវេលាមួយកើតចំពេល ការរម្លឹកគុណ ព្រះសម្មាសម្ពុទ្ធទ្រង់សំ ដែងឱវាទបាតិមោក្ខ។

នៅប្រទេសឥណ្ឌា គេបានឃើញភាពដ៏អស្ចារ្យនៃច័ន្ទគ្រាសនេះ មានរយៈពេលជិត៣ម៉ោង។

យ៉ាងណាក៏ដោយ សម្រាប់អ្នកវិទ្យាសាស្ត្រ ឥណ្ឌាវិញ បាតុភូតនេះ គឺជារឿងរបស់ ធម្មជាតិ ដែលនឹងបានឃើញម្ដងទៀត នៅថ្ងៃទី៣១ធ្នូ ឆ្នាំ២០២៨ និង ថ្ងៃទី៣១មករា នៅឆ្នាំ២០៣៧។

មិនថាឡើយ ពលរដ្ឋឥណ្ឌាប្រតិបត្តិសាសនាព្រះពុទ្ធ ដែលយល់ឃើញដូចនេះ ។ ពលរដ្ឋនៅ ប្រទេសមួយចំនួនទៀត លើពិភពលោក ក៏ បាន យល់ឃើញប្រហាក់ប្រហែលនេះ។ នៅប្រទេសភូមា នៃតំបន់អាស៊ីអាគ្នេយ៌ គេបានថតរូបភាពច័ន្ទគ្រាស នឹង កំពូលវត្តស្វេដាហ្គន ជាទីតាំងសាសនាដ៏ស័ក្ដសិទ្ធរបស់ព្រះសម្មាសម្ពុទ្ធ។ នៅទីក្រុងប៉េកាំងដែលពលរដ្ឋរស់នៅជាង២២លាននាក់ ក៏បាននាំគ្នាអង្កេតមើលបាតុភូតនៃច័ន្ទគ្រាសនេះដែរ។

ពលរដ្ឋក៏បានថតផ្តិតអំពីចលនា នៃព្រះច័ន្ទដែរ។ មិនថាឡើយ ក្រុងប៉េកាំង ដែលបានឃើញអំពីបាតុភូតដ៏អស្ចារ្យនេះ គឺនៅខេត្តរបស់ប្រទេសនេះមានប្រជាជិត១៤០០លាននាក់នេះ ក៏អាចមើលឃើញដែរ។

ប្រទេសដែលអាចមើលឃើញ ដំណើរច័ន្ទគ្រាសនេះ មានស្ទើរទូទាំងពិភពលោក មានទាំង ប្រទេសរុស្ស៊ី អឺរ៉ុបខាងកើត តំបន់អាស៊ីប៉ាស៊ីភិច អូស្តា្រលី ទ្វីបអាមេរិក។តែ ទ្វីបអាហ្រ្វិកហាក់មិនទាន់ឃើញបណ្ដាញផ្សាយព័ត៌មានអន្តរជាតិណាមួយ ចុះផ្សាយថា ទ្វីបនេះត្រូវ មើលឃើញដែរឬទេ។

តាម ទីភ្នាក់ងារNASAរបស់អាមេរិក បាតុភូតនេះ អាចមានម្ដងកាលពី ១៥០ ឆ្នាំមុនគឺនៅឆ្នាំ១៨៦៦។

តាមគំនូរព្រាងរបស់ អង្គការNASA បាតុភូត ដែលខ្មែរយើងហៅថាច័ន្ទគ្រាសនេះ មានបីរូបភាព គឺព្រះច័ន្ទមានទំហំធំជាងមុន ២ ដង ហើយមានពណ៌ក្រហមឆេះដូចឈាម បន្ទាប់មកនៅពេលដែលឈានចូលដល់ពាក់កណ្តាលអធ្រាតព្រះច័ន្ទនឹងក្លាយជាព្រះច័ន្ទដែលពេញបូណ៌មី ហើយប្រែជាពណ៌ខៀវវិញ បន្ទាប់មកក៏មានបាតុភូតច័ន្ទគ្រាសកើតឡើងនៅពេលនោះ។

បើតាមបណ្តាញផ្សាយព័ត៌មាន BBC អ្នកវិទ្យាសាស្រ្តលើកឡើងថា គឺបណ្តាលមកពីគន្លងរបស់ព្រះច័ន្ទធ្វើដំណើរមកកៀកភពផែនដី ហើយស្រមោលរបស់ព្រះអាទិត្យដែលជះពន្លឺនេះ ធ្វើឲ្យព្រះច័ន្ទមានពណ៌ក្រហមឆេះ ភ្លឺច្បាស់ជាងមុន បន្ទាប់មកក៏កើតមានបាតុភូតព្រះច័ន្ទគ្រាស៕

 

 

 

 

 

Share

Image
Image
Image