en     km
en     km

ពិភពលោកសម្លឹងមើលជំនួបកំពូលគីមជុងអ៊ុននិងដូណាល់ត្រាំនៅថ្ងៃទី១២មិថុនា

Share

នៅសល់តែជាង១០ ថ្ងៃទៀតប៉ុណ្ណោះ ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើហើយ នៅក្នុងប្រទេសសិង្ហបុរី ដែលនេះជាព្រឹត្តិការណ៍អន្តរជាតិ ដ៏វិសេសវិសាលមួយ។

លោក សោមលៀប ជូនសេចក្ដីប្រែសម្រួល ៖

មុនជំនួបចូលមកដល់ ដែលគេរំពឹងថា អាចនឹងធ្វើឡើងនៅថ្ងៃទី ១២ មិថុនា ឃើញថា ប្រទេសជាប់ពាក់ព័ន្ធជាមួយកូរ៉េខាងជើងបានបញ្ជូន ប្រេសិត របស់ខ្លួនជាបន្តបន្ទាប់ទៅជួបលោកគីមជុងអ៊ុន។

ប្រទេស​ចិន បានបញ្ជូនមន្រ្តីជាន់ខ្ពស់របស់ខ្លួនទៅកាន់ទីក្រុងព្យុងយ៉ាងភ្លាមៗ បន្ទាប់ពី លោកត្រាំសរសេរ លិខិតទៅ លោក គីម ជុងអ៊ុន ប្រាប់អំពីការលុបចោលជំនួបនេះ  តែមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ លោកត្រាំ​ ដូរចិត្ត ហើយយល់ព្រមជួបលោកគីម ជុងអ៊ុនឡើងវិញ។

ដោយសារ សញ្ញាវិជ្ជមាន បញ្ជាក់ថា លោក គីម ជុងអ៊ុន និង លោក ត្រាំ ពិតជាជួបគ្នាមែននោះ ប្រទេសរុស្សីដែលជាសម្ព័ន្ធមិត្តជាមួយកូរ៉េខាងជើង ក៏ត្រៀមឲ្យមានជំនួបមួយកើតឡើងផងដែរ រវាង រដ្ឋមន្រ្តីការបរទេស រុស្សី សេហ្កេឡារ៉ូស ជាមួយនឹងសមភាគីកូរ៉េខាងជើង ហើយជំនួបនេះអាចនឹងធ្វើឡើងឆាប់ៗនេះ ។

តែអ្វីក៏ដោយសញ្ញាវិជ្ជមាន កើតឡើងបន្ទាប់ពី លោក គីម ជុងអ៊ុន និង លោក មូន ជែអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូងបានជួបគ្នាមួយលើកទៀត កាលពីថ្ងៃសៅរិ៍ សប្តាហ៍មុន ទើបធ្វើឲ្យ គម្រោងការនៃជំនួបកំពូល គីម ជុងអ៊ុន នឹង លោកត្រាំ អាចនឹងជួបគ្នាបាននៅសប្ដាក្រោយទៀតនោះ។

ជាមួយគ្នានេះ ប្រទេសទាំង ២ អាមេរិក កូរ៉េខាងជើង បានបញ្ជូន មន្រ្តីជាន់ខ្ពស់របស់ខ្លួន ទៅប្រទេសសិង្ហបុរី ដើម្បីរៀបចំពិធីការមួយចំនួនសម្រាប់ កិច្ចប្រជុំកំពូលនេះ។

នៅថ្ងៃទី ៣១ ឧសភា នេះ កូរ៉េខាងជើងបានបញ្ជូន មន្រ្តីជាន់ខ្ពស់ម្នាក់ទៀតដែលជាដៃស្តាំរបស់លោក គីម ជុងអ៊ុន ឲ្យទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ដំណើរទស្សនកិច្ចនេះដឹកនាំដោយ លោក គីម យ៉ុងឈុល ។ លោក បានជួបជាមួយ រដ្ឋមន្រ្តី្កការបរទេសអាមេរិក ម៉ៃ ភុំពៀហើយក្រោយមកបានទទួលទានអាហារជាមួយគ្នា។

តាមបណ្តាញផ្សាយព័ត៌មាន BBC នេះ គឺជាជំនួបចុងក្រោយ រវាងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំង ២ ធ្វើឡើងជាការត្រួសត្រាយផ្លូវដើម្បី ជំនួបលោកគីមជុងអ៊ុន និង លោក ដូណាល់ត្រាំ។

តែយ៉ាងនេះ ក្តី បណ្តាញផ្សាយព័ត៌មានជាច្រើនចុះផ្សាយថា អាមេរិក បានភា្ជប់លក្ខខ័ណ្ឌរួចទៅហើយ

ឲ្យកូរ៉េខាងជើង ទទួលយក គឺការរំលាយ កម្មវិធីអាវុធនុយក្លេអ៊ែរ ដោយសន្យាជួយកសាង​ ប្រទេសកូរ៉េខាងជើងក្លាយជា ប្រទេសសេដ្ឋកិច្ច ដែលមានសន្តិភាពពេញលេញ។
ទោះបែបនេះ សំណួរមួយបានចោទសួរថា តើអាមេរិកអាចដកទ័ពចេញពីកូរ៉េខាងត្បូងបានដែរឬទេ ហើយបញ្ឈប់ការដាក់ទណ្ឌកម្ម ភ្លាម ទៅរួចនោះទេ។ នេះជាចំណោទមួយដែលធ្វើឲ្យក្រុងវ៉ាស៊ីនតោន ពិបាកនឹងឆ្លើយតប៕

Share

Image
Image
Image