en     km
en     km

តុលាការកោះម៉ាល់ឌីវបើកភ្លើងខៀវឱ្យអតីតប្រធានាធិបតីធ្វើនយោបាយឡើងវិញ

Share

តុលាការកំពូលនៃដែនដីកោះម៉ាល់ឌីវបានសម្រេចលុបចោលទោស ១៣ឆ្នាំ ប្រឆាំងនឹងអតីតប្រធានាធិបតី Mohamed Nasheedដែលនិរទេសខ្លួននៅប្រទេសអង់គ្លេស ដោយបើកឱ្យអ្នកនយោបាយ ប្រឆាំងរូបនេះ ធ្វើនយោបាយឡើងវិញ។

លោក Nasheedត្រូវបានទំលាក់ពីប្រធានាធិបតីដោយប្រហារនៅឆ្នាំ២០១២ ហើយក្រោយមក ត្រូវបានតុលាការដែលលំអៀងទៅរកអតីតប្រធានាធិបតី Abdulla Yameen បានកាត់ទោស លោក១៣ឆ្នាំ ករណីភេរវកម្ម។តែអ្នកសង្កេតការណ៍ថា ជារឿងនយោបាយ។លោក Nasheedជាប្រធានាធិកបតីឈ្នះឆ្នោត នៅឆ្នាំ២០០៨ ដែលគេលោកគឺជាអ្នកប្រជាធិបតេយ្យដំបូងគេនៃកោះម៉ាឌីវ។

នៅក្នុងការបោះឆ្នោតកាលពីចុងខែកញ្ញា ប្រធានាធិបតីឈ្នះឆ្នោតគឺលោក Ibrahim Mohamed Solih។ លោកបានឈ្នះលើប្រធានាធិបតីYameen ដែលមាននិន្នាការស៊ីជម្រៅជាមួយប្រទេចិន។ Mohamed Solih គឺជាមេដឹកនាំមានសម្ព័ន្ធភាពជាមួយនឹងលោក Nasheed ។លោក បានសម្រេចតែងតាំងលោកលោក Nasheed ប្រធានទីប្រឹក្សារដ្ឋាភិបាលរបស់លោក សម្រាប់អាណត្តិថ្មីប្រាំឆ្នាំនេះ។ តាមបណ្ដាញផ្សាយព័ត៌មានALJAZEERA តុលាការកំពូលក៏បានលុបចោលបទចោទទាំង ឡាយប្រឆាំងអតីតប្រធានាធិបតីម្នាក់ទៀតគឺលោក Maumoon Abdul Gayoom, ។ គេរំពឹងថា ប្រធានាធិបតី Mohamed Solih នឹងដោះលែងអ្នកទោសនយោបាយទាំងនៅប៉ុន្មានថ្ងៃទៀតនេះ៕

Share

Image
Image
Image