en     km
en     km

សាលាឃុំតាលាស់ចាប់ផ្តើមសាងសង់ថ្មី

Share

ខេត្តបាត់ដំបង៖ សាលាឃុំតាលាស់បានចាប់ផ្តើមសាងសង់ថ្មី ក្រោយពីអាជ្ញាធរបម្រើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងរោងប្រកស័ង្កសី គ្មានជញ្ជាំងត្រឹមត្រូវ គ្មានសម្ភារការិល័យសមរម្យអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

សាលាឃុំ​តាលាស់ ទើបកសាងថ្មីនេះ មានទំហំ ៨ ម៉ែត្រ គុណនិង ១៤ ម៉្រែត ស្ថិតនៅភូមិចុងប្រឡាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ រូបភាព៖ ឆូន ដានី



លោក ឡុង រ៉យ ជាជំទុបទី១នៃសាលាឃុំតាលាស់ មានប្រសាសន៍ថា សាលាឃុំតាលាស់បានចាប់ផ្តើមកសាងកាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩ រហូតមកដល់ពេលនេះសម្រេចបានជាង ១០ ភាគរយហើយ។ សាលាឃុំនេះ ស្ថិតនៅ ភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោក ឡុង រ៉យ៖ «ការសាងសង់សាលាឃុំថ្មីនេះ មានភាពងាយស្រួសធ្វើការរបស់សមាជិកក្រុមប្រឹក្សាឃុំ និងស្មៀន មានបន្ទប់ធ្វើការតាមផ្នែកនិមួយៗ មិនមានការរំខាន ទុកដាក់ឯកសារបានល្អប្រសើរ និងបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ និងទាន់ចិត្ត»។

​​​                           លោក ឡុង រ៉យ ជាជំទុបទី១នៃសាលាឃុំតាលាស់ អង្គុយធ្វើការនៅក្នុងសាលាឃុំចាស់។ រូបភាព៖ ឆូន ដានី



លោក រ៉យ បន្ថែមថា សាលាឃុំថ្មីនេះ មានទំហំ ៨ ម៉ែត្រ គុណនិង ១៤ ម៉្រែត ហើយអាចនឹងប្រើពេលកសាងពី ៥ ទៅ ៦ ខែ ទើបរួច។

អ្នកស្រី ម៉ុច ធឿន ជាប្រជាពលរដ្ឋរស់នៅក្បែឃុំតាលាស់ បង្ហាញអារម្មណ៍សប្បាយរីករាយចំពោះការកសាងសាលាឃុំថ្មី ព្រោះនៅពេលកន្លងមកអ្នកស្រីមករកសេវាសាធារណៈនៅឃុំម្តង់ៗគ្មានកន្លែងអង្គុយសមរម្យទេ។

អ្នកស្រី ម៉ុច ធឿន៖«ខ្ញុំត្រេកអសប្បាយរីករាយយ៉ាងខ្លាំងនៅពេលទទួលបានសាលាឃុំថ្មិ ព្រោះកន្លងនៅពេលខ្ញុំមកទទួលសេវាឃុំម្តងៗពិបាកណាស់ មិនមានកន្លែងអង្គុយលេង នឹងអាណិតក្រុមការងារឃុំណាស់ឃើញធ្វើការនៅក្រោមរោងចង្អៀតគ្នា»។

ជំទប់ទី១ រូបនេះ រំលឹកថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ សមាជិកក្រុមប្រឹក្សាឃុំ និងស្មៀន បានជួបផលវិបាកគ្មានបន្ទប់ធ្វើការត្រឹមត្រូវ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដូច្នេះលោកសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកសាងសាលាឃុំថ្មីនេះ៕ កញ្ញា ឆូន ដានី

Share

Image
Image
Image