loader

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មស្នើឱ្យចិនវិនិយោគលើមៀនប៉ៃលិននិងដំណាំទ្បូងមីកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើឱ្យប្រតិភូកសិកម្មចិន វិនិយោគលើដំណាំមៀនប៉ៃលិន និងដំណាំទ្បូងមីកម្ពុជា ដើម្បីពង្រីកការនំាចេញផលិតផលទំាងពីរនេះឱ្យបានអតិបរិមា។ ការស្នើដូចនេះធ្វើទ្បើងខណៈប្រតិភូចិនបានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្មបង្ហោះផ្សាយនាពេលថ្មីៗនេះ។

តាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងជំនួបជាមួយប្រតិភូកសិកម្មចិន ដឹកនំាដោយអគ្គនាយករង ទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មប្រទេសចិន លោក ហ៊ឺ ជៀងយ៉ាង (HE Jianxiang) កាលពីពេលថ្មីនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានស្នើឱ្យភាគីចិនធ្វើការអភិវឌ្ឍចង្វាក់តម្លៃបន្ថែម សម្រាប់ដំណាំទ្បូងមី និងមៀនប៉ៃលិន ដើម្បីពង្រីកការនំាចេញផលិតផលទំាងពីរនេះឱ្យបានអតិបរិមា។

ក្នុងជំនួបនោះរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានលើកទ្បើងថា ដំទ្បូងមីជាដំណំាអទិភាពទី០២ និងមានសក្តានុពលនំាចេញខ្ពស់របស់កម្ពុជា បន្ទាប់ពីដំណាស្រូវ ព្រមទំាងផ្លែមៀនប៉ៃលិន ដែលផ្លែឈើហូបផ្លែមានតម្រូវការខ្ពស់នៅលើទីផ្សារ។

រដ្ឋមន្រ្តីរូបនេះបន្តថាកម្ពុជាកំពុងចងក្រងគោលនយោបាយដំទ្បូងមី និងដំណាំផ្សេងៗរួមទំាងមៀនប៉ៃលិនផងដែរ ដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនំាចេញ សំដៅធ្វើពិពិធកម្មវិស័យងការងារជូនប្រជាជន និងកាត់បន្ថយភាពក្រីក្រ។

តាមសំណេរខ្លឹមសារដើមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា «កម្ពុជាមានដីអំណោយផលសម្រាប់វិស័យកសិម្ម ជាពិសេសដំទ្បូងមី និងមៀនប៉ៃលិន ហើយយើងចង់សហការជាមួយវិនិយោគិចិន ដើម្បីកែច្នៃផលិតផលទំាងពីរនេះ សំដៅនំាចេញទៅកាន់ប្រទេសចិនផ្ទាល់ ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទីបីដូចបច្ចុប្បន្ន»

ឆ្លើយតបនឹងការលើកឡើងនេះ អគ្គនាយករង ទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មប្រទេសចិន លោក ហ៊ឺ ជៀងយ៉ាង សន្យានឹងយកសំណើរនេះ ទៅពិភាក្សាឱ្យបានស៊ីជម្រៅ និងសិក្សាបន្ថែម អំពីលទ្ធភាពសហការវិនិយោគលើការអភិវឌ្ឍចង្វាក់តម្លៃនៃផលិតផលទំាងពីរ និងដំណាំសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដូចជា ពោត ស្រូវ និងស្វាយជាដើម។

 

តាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកម្ពុជា បានកើនទ្បើងយ៉ាងឆាប់រហ័ស ជាមធ្យម ២៦% ក្នុងរយៈពេល ១០ឆ្នំាចុងក្រោយ។

កាលពីឆ្នំា២០១៦ ប្រទេសទំាងពីរ សម្រេចបានទំហំពាណិជ្ជកម្ម ដល់ទៅជិត ៥ពាន់ ( ៤,៨០០) លានដុល្លារអាមេរិក ក្នុងនោះការនំាចេញរបស់កម្ពុជាមានទឹកប្រាក់ ៨៣០លានដុល្លារ និងនំាចូលជិត៤ពាន់ (៣,៩០០)លានដុល្លារ។

ចិនគឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា ដែលគិតត្រឹមឆ្នំា២០១៦ វិនិយោគរបស់ចិនមានចំនួន ៥ពាន់(៥,០០០,១០០) លានដុលា្លរ លើវិស័យមួយចំនួនដូចជា ក​ម្មន្តសាល សំណង់ វាយនភ័ណ និងអគ្គីសនី។ ដោយឡែកភ្ញៀវទេសចរចិន ដែលមកកម្ពុជាបានកើនដល់ ៨៣ម៉ឺននាក់នៅក្នុងឆ្នំា២០១៦ គឺបានកើនទ្បើង ២០% បើធៀបនឹងឆ្នំា២០១៥។ ដោយទ្បែកនៅក្នុងឆ្នំា២០១៨នេះចិនក៏បានយល់ព្រមឱ្យកម្ពុជានំាចូលអង្ករ ៣០ម៉ឺនតោនផងដែរ។

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

កសិករ​ ៖​ មាន់​រាប់រយ​ក្បាល​ងាប់​ជា​បន្ដបន្ទាប់​នៅ​ឃុំ​មួយ​ ខេត្តព្រៃវែង​ ខណៈ​អាជ្ញាធរ​មិន​បានដឹង​រឿង​នេះ​

សត្វ​មាន់​របស់​កសិករ​ ដែល​រស់នៅ​ក្នុង​ភូម​ព្រ[...]

កម្ពុជា​ នឹង​ចាប់ផ្ដើម​បញ្ជូន​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ ទៅ​ម៉ា​ឡេ​ជា​ថ្មី​ក្នុង​អំឡុង​ ខែមិថុនា​

រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ ពល​[...]

រដ្ឋាភិបាល​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​និង​ច្បាប់​ស្តី​ពី​សញ្ជាតិ​

​ភ្នំពេញ​៖​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត