en     km
en     km

មេដឹកនាំយោធាថៃអំពាវនាវឱ្យបក្សនយោបាយរៀបចំគោលនយោបាយ ចូលរួមបោះឆ្នោត

Share

ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីកើតចេញពីរដ្ឋប្រហារ និងជាប្រធានក្រុមប្រឹក្សាសន្តិភាព បានអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ដែល បំរុងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសភានៅចុងខែកុម្ភៈត្រូវរៀបចំវេទិកាគោលនយោបាយរបស់ខ្លួន ដើម្បីចងក្រងជាឯកសារឬសារព័ត៌មានចូលរួមធ្វើយុទ្ធនាការបោះឆ្នោតសភានៅចុងខែកុម្ភៈឆ្នាំ២០១៩។

តាមសារព័ត៌មាន ថៃ Bang Kok Post  លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានប្រកាសថារាជ្យក្រិត្យដើម្បីប្រកាសថ្ងៃបោះឆ្នោត ជិតចូលមកដល់ហើយគឺនៅរង់ចាំតែព្រះមហាក្សត្រឡាយព្រហស្ថតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា គណៈកម្មការរៀបចំបោះឆ្នោតក៏បាន ប្រជុំសម្រេចថា ថ្ងៃទី២៤កុម្ភៈគឺជាពេលវេលាសមស្របសម្រាប់ការបោះឆ្នោត។  លោកឧត្តមសេនីយ៍ក៏បានអំពាវនាវអោយពលរដ្ឋថៃ ចាប់ផ្ដើមសំឡឹងមើល ជំហរ និងគោលនយោបាយបក្សណា ដែលខ្លួនត្រូវទំលាក់សន្លឹកឆ្នោតនៅពេលទៅបោះឆ្នោត។ កាលពីថ្ងៃទី១១ ធ្នូ ក្រុមប្រឹក្សាសន្តិភាព បានលុបចោលបំរាមនយោបាយ ដោយអនុញ្ញតឱ្យបក្សនយោបាយទាំងអស់ អាចធ្វើសកម្មភាពរបស់ខ្លួនឡើងវិញ។ តាមសេចក្ដីរាយការណ៍ គណបក្សដែលត្រៀមចូលរួមប្រកួតមានរហូតជាង១១០គណបក្ស ក្នុងនោះមានគណបក្សមួយ ជាក្រុមស៊ីវិល ដែលស្និទ្ធនឹងពួកយោធា។ ដោយ គណបក្សធំៗពីរ ដែលធ្លាប់ពលរដ្ឋថៃបោះឆ្នោត ច្រើនជាងគេ គឺគណបក្សភឿថៃ និងគណបក្ស ប្រជាធិបតេយ្យនៅមិនទាន់ប្រកាសថានឹងចូលរួមឬយ៉ាងណានោះទេខណៈពួកគេ មានការសង្ស័យថា ពួកយោធា នៅមានការដាក់កំហិតសេរីភាពនៅឡើយ៕

 

Share

Image
Image
Image