loader

ទំហំពាណិជ្ចកម្មកម្ពុជាថៃនឹងកើនដល់១៥ពាន់លានដុលា្លរឆ្នាំ២០២០

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បង្ហាញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងថៃ នឹងអាចសម្រេចបានទំហំ ១៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់ទំព័រ ហ្វេសបុករបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ១១ មិថុនា ម្សិលមិញ។

នៅស្ដីទីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨ ក្រោមជំនួបពិភាក្សាមួយដែលធ្វើឡើងរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និង លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសថៃ ប្រចាំនៅកម្ពុជា។

លោក ប៉ាន សូរសក្តិ បានបង្ហាញនូវភាពប្រសើរឡើងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងថៃកាលពីកន្លងមករួមទាំងវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិការលើវិស័យពាណិជ្ជកម្ម ដូចជា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនមួយចំនួន។

យ៉ាងណាមិញ លោក ប៉ាន សូរស័ក្ដិ មានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា​ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ ទំហំពាណិជ្ជកម្មកម្ពុជា‑ថៃ នឹងកើនឡើងដល់ ១៥ ពាន់លានដុលា្លរ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជាថៃកាលពីឆ្នាំ ២០១៧កន្លងមក មានរហូតដល់ជាង​ ៦ពាន់លានដុល្លារ កើនឡើង ១០​ភាគរយ បើធៀបឆ្នាំ២០១៦ ដែលមានចំនួនជាង ៥ពាន់លានដុល្លារ។

ឆ្លៀតក្នងឱកាសនោះផងដែរ លោក ប៉ាន សូរស័ក្តិ បានសំណូមពរទៅភាគីថៃ ឱ្យការចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ចំពោះករណីប្រើប្រាស់និមិត្តសញ្ញាជាតិរបស់កម្ពុជារូបប្រាសាទអង្គរវត្តនៅលើបាវអង្កររបស់ថៃ ដែលកំពុងធ្វើចរាចរណ៍លក់នៅតាមទីផ្សារមួយចំនួន ក្នុងទីក្រុងម៉ុងរេអាល់នៃប្រទេសកាណាដាផងដែរ។

យ៉ាងណាមិញ ភាគីថៃបញ្ជាក់ថា អាជ្ញាធរថៃបានជូនដំណឹងដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយតំណាងពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមានវត្តមាននៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់នោះទៀតឡើយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ព[...]

ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំឡើងជាលើកទី៣នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀប[...]

កាណាដាលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត