loader

អង្គការលើកលែងទោសអន្តរជាតិបន្តសុំឱ្យដោះលែងអ្នកស្រីទេពវន្នី

អង្គការអន្ដរជាតិមួយ បាន​ទទូចជាថ្មីឲ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ដែលអង្គការនេះចាត់ទុកការឃុំស្ត្រីសកម្មជនដីធ្លីរូបនេះ គឺជាហិង្សាមួយ។

តាមការចេញផ្សាយលើគេហទំព័រនៅថ្ងៃចន្ទ ទី ៩ កក្កដានេះ អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) បាន​ទាមទារជាថ្មីទៀតឲ្យដោះលែងអ្នកស្រី ទេព វន្នី ដោយហៅសកម្មភាពរបស់ សកម្មជនដីធ្លីរូបនេះដែលបានដឹកនាំការវ៉ាកន្លងមកថាបានធ្វើការតវ៉ាដោយសន្ដិវិធី ហើយក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍សហគមន៍។

វិទ្យុស្ត្រីមិនទាន់សុំការឆ្លើយតបពីលោកអ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេនៅថ្ងៃនេះ។ តែបែបនេះ បក្សកាន់អំណាចកម្ពុជា តែងតែងច្រានចោល រាល់ចោទថា ករណីអ្នកស្ត្រីរូបនេះ ជាការរំលោភសិទ្ធិមនុស្សដោយចាត់ទុកថា ជាកិច្ចការច្បាប់របស់កម្ពុជា។

អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០១៦ នៅពេល​អ្នកស្រី​​​ចូ​លរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែល​ទាមទារ​ឲ្យដោះ​លែង​មន្ត្រីអា​ដ​ហុក ​៤រូប និងមន្ត្រី គ.ជ.ប.​មួយ​រូប​ ព្រម​ទាំ​ង​​​ជំរុ​ញទៅ​រ​ដ្ឋាភិបា​លឲ្យ​​វែ​ក​​មុខរកឃាតករ​ពិត នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។

នៅថ្ងៃទី ២៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ សា​លា​ដំបូងរាជធានីភ្នំពេញ បានសើរើសំណុំរឿ​ងចាស់​កាលពីឆ្នាំ​​២០១៣ មក​ចោទប្រកាន់អ្នកស្រី ទេព វន្នី ដោយចោទពីបទ «​ប្រព្រឹត្តហិង្សាដោយចេតនា​មាន​ស្ថា​ន​​ទម្ង​ន់ទោស» និង​ផ្ត​​​​​ន្ទាទោសដាក់គុក ២​ឆ្នាំ​កន្លះ​(៣០ខែ)ពិន័យ​ប្រាក់ ៥លានរៀល និងបង្គា​ប់ឲ្យ​បង់ប្រាក់​​ទៅ​​​​ដើ​មបណ្តឹ​ងជាស​ន្តិខ​ណ្ឌដូន​​ពេ​ញ ​​ចំនួ​ន ៩​​លានរៀល។គិតមកដល់ពេលនេះ អ្នកស្រីទេពវន្នីបានជាប់ឃុំរយៈពេលជិត ២ឆ្នាំហើយ។

ជីវប្រវត្តិសង្ខេបរបស់អ្នកស្រីទេពវន្នី

សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានអ្នកបឹងកក់ជាច្រើនចាត់ទុកថា ជាស្ត្រីឆ្នើម ក្លាហាន និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍។ អ្នកស្រីបានរងការចាប់ខ្លួនដាក់ពន្ធនាគារជាច្រើនលើកមកហើយ ។

អ្នកស្រី ទេព វន្នី ចាប់ផ្ដើមចេញតវ៉ាបញ្ហាដីធ្លីនៅតំបន់បឹងកក់ជាង ៧ឆ្នាំហើយ បន្ទាប់ពីសហគមន៍នេះរងការធ្វើទុក្ខបុកម្នេញដោយក្រុមហ៊ុន ស៊ូ កាគូ អភិវឌ្ឍន៍តំបន់បឹងកក់ ផ្ដល់សំណងមិនសមរម្យ និងបណ្ដេញអ្នកភូមិចេញពីលំនៅឋាន យកគ្រឿងចក្រឈូសឆាយកម្ទេចផ្ទះ និងបូមខ្សាច់ពន្លិចផ្ទះពលរដ្ឋជាដើម។ នេះបើ់តាម របាយការណ៍អង្គការសិទិ្ធមនុស្សទាំងអង្គការជាតិ និងអន្តរជាតិ ។

កាលពីពាក់កណ្ដាលឆ្នាំ ២០១២ សាលារាជធានីបានប្ដឹងស្ត្រី ១៣នាក់រួមទាំងអ្នកស្រី ទេព វន្នី ឲ្យជាប់ឃុំអស់ ៣៤ថ្ងៃ ពីបទរំលោភកម្មសិទ្ធិសាធារណៈ និងប្រឆាំងមន្ត្រីរាជការសាធារណៈ។

ការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី ពេលនេះ គឺជាលើកទី៤ ដោយមិនគិតការតវ៉ាកន្លងមក ដែលអាជ្ញាធរចាប់ឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរាប់ភ្លេចនោះ។

កាលពីខែមិថុនា ឆ្នាំ២០១៣ អ្នកស្រីត្រូវបានអង្គការ វ៉ាយថល វ៉យស៍ (Vital Voices) អញ្ជើញទៅសហរដ្ឋអាមេរិក ទទួលជ័យលាភីពានរង្វាន់ស្ត្រីឆ្នើម ស្ត្រីជាមេដឹកនាំពិភពលោក។ អ្នកស្រី ទេព វន្នី មានកូនពីរនាក់។ ខណៈអ្នកស្រីកំពុងស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងពន្ធនាគារ ត្រូវបានរាយការណ៍មកថា  ប្ដីរបស់អ្នកស្រីបានសុំបែកគ្នា៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្គការ​ចំនួន​៣ ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​ ជួយ​ដល់​កុមារ​ ស្ដ្រី​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​

អង្គការ​ចំនួន​ ៣​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រ[...]

​តុលាការ​សាកសួ​អ្នក​ពាក់ព័ន្ធ​ស៊ីឈ្នួល​ពពោះ​ជំនួស​

ភ្នំពេញ​៖​ អាជ្ញាធរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស[...]

អង្គការ​សីល​ការ​សម្ភោធគម្រោងលើកកម្ពស់យេនឌ័រដើម្បីជួយបំពេញបន្ថែមការងាររដ្ឋាភិបាល

អង្គការ​សីល​ការ​ សម្ភោ​ធ​គម្រោង​ដើម្បី​អនុវត្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត