loader

ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ពង្រីករោងចក្រនៅកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្ម

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ Nien Made Enterprise បានប្រកាសថាខ្លួនមានគម្រោងពង្រីករោងចក្រនៅកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្មចិនអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត Tai Pei Times។

លោក សេរីវឌ្ឍនៈ រាយការណ៍ពីព័ត៌មាននេះ៖

នៅក្នុងការចុះផ្សាយរបស់កាសែត Tai Pei Times បានឲ្យដឹងថា ក្រុមហ៊ុនតៃវ៉ាន់ Nien Made Enterprise ដែលមានមូលដ្ឋាននៅប្រទេសចិនកំពុងគេចខ្លួនពីចំហាយអវិជ្ជមាននៃសង្គ្រាមអាមេរិកនិងចិន។

មន្រ្តីផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុននេះ បានប្រាប់មកកាន់មកកាន់អ្នកកាសែតថា ការពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួន គឺជៀសវាងកាត់បន្ថយការប៉ះពាល់ការបង់ពន្ធខ្ពស់ទៅកាន់សហរដ្ឋអាមេរិក។

មន្រ្តីរូបនេះបញ្ជាក់ទៀតថា ចំនួនការកុម្ម៉ង់ទិញទៅកាន់សហរដ្ឋអាមេរិក មានការកើនឡើងជាលំដាប់។

លោកថា ការពង្រីកនេះគឺក្នុងគោលបំណងតែមួយគត់ក្នុងការបញ្ជៀសពីហានិភ័យនៃការប៉ះពាល់ពីការយកពន្ធពីអាមេរិក។

លោកបន្តថា៖ ព្រោះតែជម្លោះពាណិជ្ជកម្មអាមេរិក ចិន យើងសម្លឹងឃើញទឹកដីអាស៊ីអាគ្នេយ៍គឺជាទឹកដីដែលមានសក្តានុពល ហើយការពង្រីកអាជីវកម្មគឺត្រូវការកម្លាំងពលកម្មមកបំពេញផងដែរ។

បច្ចប្បន្ននេះ ក្រុមហ៊ុនបានរកប្រាក់ចំណូលប្រមាណជាង ២ពាន់លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ដែលចេញផ្សាយកាលពីខែកក្កដាកន្លងទៅ។

ក្រុមហ៊ុននេះមានបំណងផ្លាស់ប្តូរមកកម្ពុជានៅ ២ ទៅ ៣ ឆ្នាំខាងមុខដើម្បីសម្រេចបានការផលិតពី ១៥ ទៅ ១៧ ភាគរយ។

លោក ឯម សុវណ្ណារ៉ា អ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ការដែលដាក់ទុនវិនិយោគនឹងពង្រីករោងចក្រនៅកម្ពុជានេះ គឺជារឿងមួយដ៏ល្អសម្រាប់ល្បឿនសេដ្ឋកិច្ចកម្ពុជា។

លោកថា កម្ពុជាមានហេតុផលសមរម្យទាំងកត្តានយោបាយការទូត លទ្ធិប្រជាធិបតេយ្យ និង នយោបាយទីផ្សារសេរី និង មានកត្តាវិជ្ជមានច្រើនជាងប្រទេសចិន ទើបធ្វើឲ្យអ្នកវិនិយោគងាកមកចាប់អារម្មណ៍នឹងការពង្រីកទីផ្សារនៅកម្ពុជា។

លោកបានដាក់ក្តីកង្វល់វិញថា កម្ពុជាកំពុងប្រឈមនឹងការដកពន្ធអនុគ្រោះ EBA ពីសហភាពអឺរ៉ុប នឹងការដកពន្ធ GSP ពីអាមេរិកដែលនេះគឺជាចំណុចខ្សោយរបស់កម្ពុជាបើប្រៀបនឹងប្រទេសជិតខាងនោះគឺប្រទេសវៀតណាម។

លោក ឯម សុវណ្ណារ៉ា បានបន្តថា៖ កម្ពុជានៅក្នុងល័ក្ខខណ្ឌហ្នឹង កម្ពុជាអាចប្រឈមបើប្រៀបធៀបកម្ពុជានឹងវៀតណាម បើសិនកម្ពុជាអត់ EBA បើសិនកម្ពុជាអត់ GSP ពីអាមេរិក អាហ្នឹង! គឺកម្ពុជាអាចមានបញ្ហាដែរ! អាហ្នឹងគឺយើងចាញ់ប្រទេសជិតខាង ហើយណាមួយតម្លៃដើមការផលិត វត្ថុធាតុដើមគឺយើងនាំចូលមកទាំងស្រុងដែលនេះគឺជាបញ្ហាមួយដែលវិនិយោគិនអាចពិចារណា ដូច្នេះហើយវៀតណាមមានលក្ខណៈល្អប្រសើរជាងហើយបាទ!

នៅឆមាសទី ១ ឆ្នាំ ២០១៩ នេះ មានរោងចក្រប្រមាណ ៣៤ បានបើកដំណើការ ក្នុងនោះមានរោងចក្រស្បែកជើង ២ និង រោងចក្រផលិតផលិតផលធ្វើដំណើរ ៣២ រោងចក្រ។

លោកកាំង មុនីការ អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក៏បានស្វាគមន៍ចំពោះវត្តមាននិងផែនការពង្រីករបស់ក្រុមហ៊ុនតៃវ៉ាន់នេះ។ លោកថា ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និង តម្រូវការចាំបាច់នៃកំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍវិស័យឯកជនប្រកបដោយនិរន្តភាព ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ចនៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។

លោកបានប្រាប់ទៅកាន់អ្នកសារព័ត៌មានក្នុងស្រុកថា៖ « នេះគឺជាដំណឹងល្អមួយ សម្រាប់កម្ពុជាដែលមានការកើនឡើងការវិនិយោគណាមួយក្នុងវិស័យឧស្សាហកម្ម ដែលមានវត្តមានផលិតផល និងវិនិយោគិនថ្មីក្នុងការអាចជួយឲ្យមានកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែល្អប្រសើរ។ »

លោកបានបន្តថា បើទោះបីជាកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អក្តី តែកម្ពុជាខ្លួនឯងត្រូវតែប្រឹងប្រែងបន្ថែមទៀតក្នុងបរិយាកាសប្រកួតប្រជែង និង ការផ្លាស់ប្តូរយ៉ាងរហ័សនៃពិភពលោក។

គួររម្លឹកថា ក្រុមហ៊ុន Nien Made Enterprise បាននឹងកំពុងប្រតិបត្តិការនៅកម្ពុជា ក្នុងការផលិតវាំងននបង្អួចនៅកម្ពុជារួចទៅហើយ។

ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ នេះ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមានទុនតម្លៃ ៥,២ ពាន់លានដុល្លារអាមេរិក ក្នុងនោះមាន ១៥៣ គម្រោង។

កាលពីខែកក្កដា ក្រុមហ៊ុនវាយនភណ្ឌ Eclat Textile Co ដែលមានមូលដ្ឋានរបស់ខ្លួននៅតៃវ៉ាន់ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ និងស្បែកជើងកីឡាដល់ក្រុមហ៊ុនNIKE និង Lululemon Athletetica Inc នឹងវិនិយោគលើរោងចក្រថ្មីនៅតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ៕

អត្ថបទដោយ៖ សេរី វឌ្ឍនៈ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សញ្ញាណមួយចំនួនបញ្ជាក់ថាឆ្នាំ 2020 ជាឆ្នាំនៃវិបត្តិសេដ្ឋកិច្ចពិភពលោក

ក្រុងភ្នំពេញ៖ វិបត្តិសេដ្ឋកិច្ចពិភពលោកគឺជាវិប[...]

របាយការណ៍ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងទ្រោមចុះខ្លាំង បើបាត់ពន្ធអនុគ្រោះ EBA

ទាញយករបាយការណ៍ធនាគារពិភពលោកនៅទីនេះ ក្រុងភ្នំព[...]

អ្នកជំនាញសេដ្ឋកិច្ច៖ គ្មានប្រទេសណាចំណេញច្រើនពីសង្រ្គាមពាណិជ្ជកម្មក្រៅពីវៀតណាមឡើយ

ក្រុងភ្នំពេញ៖ វៀតណាមបានក្លាយជាប្រធានបទយ៉ាងក្ត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត