en     km
en     km

មិនគួរឲ្យជឿ សំណង់មហាប្រាង្គប្រាសាទល្បីៗរបស់កម្ពុជា បង្ហាញវត្តមានលើទឹកដីចិន

Share

ក្រុងភ្នំពេញ៖ សំណង់មហាប្រាង្គប្រាសាទរបស់កម្ពុជា ត្រូវបានបង្ហាញវត្តមានរបស់ខ្លួនជាលើកដំបូងនៅលើទឹកដីចិនជាផ្លូវការ នៅក្នុងសួនកម្សាន្តមួយដែលមានឈ្មោះថា Fantawild Asian Legend ស្ថិតនៅក្នុងទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិក្វាងស៊ី ប្រទេសចិន។

សួនថ្មីនេះ ទើបបង្កើតឡើងថ្មី ហើយដាក់សម្ពោធជាផ្លូវការ នៅក្នុងកម្មវិធីពិព័រណ៌ចិន-អាស៊ាន កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ដែលបើកឲ្យប្រជាជនចិន និង ភ្ញៀវអន្តរជាតិ ចូលទស្សនាកម្សាន្ត ផ្តិតយករូបភាព ទិដ្ឋភាពទាំងស្រុងនៃមហាប្រាង្គប្រាសាទកម្ពុជា ខណៈដែលការរចនាក្បាច់ក្បូរសឹងដូចបេះបិទទៅនឹងគម្រូដើម មានភាពទាក់ទាញយ៉ាងខ្លាំង ដែលទៅកម្សាន្តនៅប្រទេសចិន។ នេះបើយោងទំព័រហ្វេសបុករបស់សម្តេចហ៊ុនសែន។

ភាពទាក់ទាញ និង ការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនាប្រាង្គប្រាសាទអង្គរ របស់ព្រះរាជាណាចក្រកម្ពុជា គឺដូចទៅនឹងគម្រូដើម ដែលការរចនាគម្រូនេះ គឺក្នុងគោលបំណងបង្ហាញអរិយធម៌ ទំនៀមទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និង ប្រទេសចិន។

សម្តេច ហ៊ុន សែនដែលចូលរួមក្នុងកម្មវិធីពិពរណ៍ចិន-អាស៊ាន ចាត់ទុកថា នេះគឺជាស្នាដៃដ៏ល្អ និង ថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញពីស្នាដៃបុព្វបុរសខ្មែរ ក្នុងការកសាងប្រាសាទ ទៅមនុស្ស ជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញរបស់កម្ពុជាផងដែរ៕

Share

Image
Image
Image