loader

ប៉ូលិសស្រីលង្កាចាប់ខ្លួនអ្នកញៀនថ្នាំនិងជួញដូរគ្រឿងញៀន១៥៥៣០​នាក់

ហ្វីលីពីន៖ប៉ូលិសប្រឆាំងគ្រឿងនៃប្រទេសស្រីលង្កាបានចាប់ខ្លួនអ្នកញៀនថ្នាំ ចំនួន ១៥៥៣០នាក់ នៅក្នុងអំឡុងយុទ្ធនាការ ២ខែនៃការបោសស​ម្អាតគ្រឿងញៀន ដែលបានដាក់ចុះ ដោយប្រធានាធិបតី។​

តាមប្រភពព័ត៌មាន News 1St.com ចុះផ្សាយនៅថ្ងៃទី ២៧ធ្នូ ថា ប៉ូលិសបានរឹបអូសគ្រឿងញៀនប្រភេទ ហេរ៉ូអ៊ីន ២៨០គីឡូក្រាម ដោយបានឃាត់ខ្លួនជនសង្ស័យ ១៥៥៣០នាក់ ពាក់ព័ន្ធនិងការជួញដូរគ្រឿងញឿន ក្នុងនោះភាគច្រើនជាអ្នកញៀនថ្នាំ។

ជនសង្ស័យទាំងនោះ កំពុងដាក់អោយទទួលទោសតាមផ្លូវច្បាប់ដោយការជំនុំជម្រះក្ដី។ លោកប្រធានាធិបតីសេរីស៊ីណាបានចេញបញ្ជាអោយបើកយុទ្ធនាគារប្រឆាំងគ្រឿងនៅទូទាំងប្រទេសនេះ គឺជាលើកដំបូង ចាប់តាំងពីលោកបានឡើងធ្វើជាប្រធានាធិបតីនៅឆ្នាំ ២០១៥។ប្រទេសស្រីលង្កា មានប្រជាជនជាង ២១លាននាក់។ ប្រទេសក្រីក្រនេះ ស្ថិតនៅក្នុងទ្វីបអាស៊ីខាងកើត។

ជាការកត់សំគាល់ ប្រទេសក្នុងតំបន់អាស៊ីដែលល្បីជាងគេក្នុងការបង្រ្កាបអ្នកជួយដូរគ្រឿងញៀន ដោយការបាញ់សម្លាប់តាមផ្លូវ គឺប្រទេស ហ្វីលីពីនដែលស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី Rodrigo duterte។

ជនសង្ស័យត្រូវបានសម្លាប់កើនជាង ៤ពាន់នាក់នៅក្នុងរយៈពេលជាងមួយឆ្នាំនៃសង្រ្គាមប្រឆាំងគ្រឿងញៀន ដែលដាក់ចុះដោយប្រធានាធិបតី។ ករណីនេះ ក្រុមសិទ្ធិមនុស្សបានថ្កោលទោសយ៉ាងខ្លាំង ព្រោះជាការសម្លាប់ក្រៅប្រព័ន្ធ។ ករណីនេះ លោកRodrigo duterte ជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិICC ក្នុងបទប្រឆាំងមនុស្សជាតិ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពាក្យថា«បដិវត្តន៍ពណ៌»ត្រូវបានអាជ្ញាធរចិនប្រើជាយុទ្ធសាស្ត្របោសសំអាតក្រុមប្រឆាំង

ពួកមន្ត្រីចិន នៃស្ថាប័នពង្រឹងច្បាប់ ត្រូវបានប[...]

ប្រេស៊ីល អាមេរិក កូឡំប៊ី ចង់បញ្ចប់របបម៉ាឌូរ៉ូនៅដើមឆ្នាំ២០១៩

ក្រុមមន្ត្រីការបរទេសនៃប្រទេស ប្រេស៊ីល អាមេរិក[...]

ថៃ៖សំណង់ខុនដូសម្រាប់សហគមន៍ក្រីក្រជាយុទ្ធសាស្រ្ដនៃគោលនយោបាយគ្រប់គ្រងអចលនទ្រព្យថៃ

ថៃរាប់បានថាជាប្រទេសមួយលេចធ្លោលើគ្រប់វិស័យនិង [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត