en     km
en     km

របរធ្វើនំពុម្ភអ្នកភូមិបារាយណ៍ជួយធ្វើឲ្យជីវភាពគ្រួសារធូរធារ

Share

ស្រុកបារាយណ៍៖ ក្រៅពីរបរស្រែចំការនិងលក់ដូរនៅពេលថ្ងៃ អ្នកឃុំបារាយណ៍មួយចំនួនបានឆ្លៀតធ្វើការងារផ្សេងដើម្បីរកកម្រៃចិញ្ចឹមជីវិត ដែល ជាមុខរបរបន្ទាប់បន្សំមួយអាចរកប្រាក់ចំណូលបន្ថែមជួយជីវភាពគ្រួសារ។

នៅក្នុងភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បងស្រី កញ្ញានិងប្តី របស់ចាន់ដេត បានប្រកបមុខរបបចាក់នំពុម្ភនេះរយះពេល5ឆ្នាំមកហើយ។ ដោយសារតម្រូវការច្រើន និងមានឱជារសជាតិឆ្ងាញ់ធ្វើអោយគាត់លក់ដាច់បានច្រើន។ អ្នកស្រីបន្តទៀតថាក្នុងមួុយថ្ងៃគាត់ចាក់នំ បានរហូតពី 400ទៅ 500 នំដើម្បីយកទៅបោះ ទៅអោយភ្ញៀវនៅស្រុកកំពង់ថ្ម និង តាមស្រុកផ្សេងទៀត។

ការធ្វើនំបោះអោយភ្ញៀវដុំ អ្នកស្រីលក់មួយក្នុងតម្លៃ 400រៀល ហើយភ្ញៀវធម្មតា គាត់លក់បានមួយ500រៀល។អ្នកស្រីបានលើកឡើងថា ជារៀងរាល់ព្រឹកគាត់ត្រូវក្រោកតាំងពីម៉ោង ៣ ទាបភ្លឺ ដើម្បីយកនំទៅបោះអោយភ្ញៀវនៅឯស្រុកកំពង់ថ្ម។ ក្នុងមួយថ្ងៃ គាត់អាចរក ប្រាក់ចំនេញបានពី 40000 រៀលទៅ 60000 រៀលផងដែល ។

ចាប់តាំងពីគាត់ប្រកបមុខរបបនេះមកគ្រួសាររបស់មានជីរភាពធូរធារជាង មុនហើយក៏ពួកគាត់បានសន្សំលុយទិញបានដី មួយកន្លែងនឹងមានគម្រោងសាងសង់ផ្ទះនៅឆ្នាំក្រោយទៀតផងជាពិសេសគាត់ ក៏មានលទ្ធភាពបានអោយកូនៗរបស់គាត់បានចូលរៀនទៀតផង។

នំពុម្ភជានំដែលប្រជាជនខ្មែនិយមញុាំ ទាំងចាស់ទាំងក្មេងហើយមានរសជាតិ ផ្អែមឆ្ញាញ់ទៀតផង។ នុំនេះជានំចំណីបន្ទាប់បន្សំដែលជាចំណូលចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរ៕

អត្ថបទខ្លីសរសេរដោយ សេង សុភក្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image