en     km
en     km

នាទីច្បាប់៖ ការការពារស្របច្បាប់

Share

ច្បាប់បង្កើតឡើងដើម្បីគ្រប់គ្រងទំនាក់ទំនង រួមទាំងការរស់នៅរបស់មនុស្ស ។ ច្បាប់ និងមន្ត្រីអនុវត្តច្បាប់មានតួនាទីក្នុងការស្វែងរកនូវយុត្តិធម៌សម្រាប់ប្រជាជន ដែលរស់នៅក្នុងរដ្ឋសាម៉ីនោះ ។ ជាការពិតអាជ្ញាធរមានសមត្តកិច្ច ជាអ្នកអនុវត្តច្បាប់ ស្វែងរកយុត្តិធម៌ឱ្យមនុស្ស គឺពិតជារឿងល្អមួយនៅក្នុងសង្គម ប៉ុន្តែមុននឹងបុគ្គលដែលពាក់ព័ន្ធទាំងនោះ ទទួលបានយុត្តិធម៌ពីបទល្មើសឬអំពើឈ្លានពាននោះ ពួកគាត់បានទទួលរងនូវព្យសនកម្មរួចរាល់ទៅហើយ។  ដូច្នេះពេលខ្លះបុគ្គលមួយចំនួនបានអន្តរាយរួចទៅហើយដោយសារអំពើឈ្លានពានមិនត្រឹមត្រូវ ដែលអាចបណ្ដាលឱ្យបាត់បង់ជីវិត ប៉ះពាល់ដល់បូរណភាពរូបកាយ ទ្រព្យសម្បតិ្ត ឬប្រទេសជាតិជាដើម ហើយមិនអាចកែប្រែការខូចខាតនោះឱ្យវិលមករកភាពដើមបានទេ ។

ដោយហេតុថា បញ្ហាទាំងនេះហើយ ទើបក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩ មាត្រា ៣៣ បានបញ្ញត្តដោយអនុញ្ញាតឱ្យបុគ្គលទាំងអស់ដែលពាក់ព័ន្ធ និងមិនពាក់ព័ន្ធក្ដី អាចធ្វើអំពើតបតទៅនឹងអំពើឈ្លានពានណាមួយដែលមិនត្រឹមត្រូវ ដើម្បីការពារខ្លួន អ្នកដទៃ និងទ្រព្យសម្បតិ្ត ហើយការតបតនេះ មិនតម្រូវឱ្យទទួលខុសត្រូវ ផ្នែកព្រហ្មទណ្ឌឡើយ ។ ការតបតនេះ ត្រូវបានក្រមដដែលឱ្យឈ្មោះថា ការការពារស្របច្បាប់ ។ តើទិដ្ឋភាពច្បាប់អនុញ្ញាតឱ្យបុគ្គលម្នាក់ការពារខ្លួន អ្នកដទៃ និងទ្រព្យសម្បត្តិដោយស្របច្បាប់ ត្រូវមានលក្ខខ័ណ្ឌរបៀបណាខ្លះ ? សូមស្ដាប់ការសួរ និងឆ្លើយ​ ពីលោក កែវ សុខា និងលោក សោម លាភ ដូចតទៅ ។

Share

Image
Image
Image