loader

ក្រសួងព្រះបរមរាជវាំងហៅជនណាថាលិខិតព្រះមហាក្សត្រក្លែងក្លាយជាជនអគតិ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ដែលត្រូវបានបណ្តាញព័ត៌មានមួយស្និទ្ធនឹងរដ្ឋាភិបាលបានចុះផ្សាយថា  ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរព មិនមានការក្លែងក្លាយ និងមិនមានការគំរាមកំហែងឡើយ។ ប្រតិកម្មនេះធ្វើឡើងស្របពេល អតីតប្រធានគណបក្សប្រឆាំងមួយ បានពន្យល់និងបកស្រាយ​លិខិតរបស់ព្រះមហាក្សត្រដោយថាលិខិតរបស់ព្រះករុណាធ្វើឡើងក្រោមការគំរាមកំហែង។

ស្តាប់ការរាយការណ៍ពី លោក សេរីវឌ្ឍនៈ  ៖

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ធ្វើឡើ់ងនៅថ្ងៃសុក្រទី៨មិថុនានេះ ដោយបានបញ្ជាក់ថា៖

«នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនអគតិបានចោទប្រកាន់ថា មានការក្លែងក្លាយលើ ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃសុក្រ ទី៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលមានខ្លឹមសារអំពាវនាវដល់ជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះសំដៅជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ»

ក្នុងន័យនេះក្រសួងព្រះបរមរាជវាំង សូមប្រកាសជាព័ត៌មាន ជូនសាធារណជនជ្រាបថា ព្រះរាជសាររបស់ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខាងលើនេះ មិនមានការក្លែងក្លាយ និងមិនមានការគំរាមកំហែងឡើយ​ គឺជាព្រះរាជសារពិតប្រាកដ។

លិខិតព្រះមហាក្សត្រ ដែលធ្វើឡើងនៅថ្ងៃទី១៨ឧសភា ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈនៅថ្ងៃទី៥មិថុនា ហើយលិខិតនេះ ព្រះអំពាវនាវទៅកាន់ជនរួមជាតិ ទៅបោះឆ្នោត តាមឆន្ទៈ ហើយកុំក្លាចការគំរាមកំហែង។ មួយថ្ងៃក្រោយមក លោកសមរង្ស៊ី អតីតប្រធានគណបក្ស

សង្រ្គោះជាតិ យល់ឃើញថា ឯកសារនេះជាលិខិតក្លែងក្លាយ។ មួយក្រោយមកទៀត លោកសមរង្ស៊ីធ្វើការពន្យល់ដូចនេះថា៖« លិខិតនេះ បើមិនក្លែងក្លាយទាំងស្រុងទេ ក៏ក្លែងក្លាយត្រង់កាលបរិច្ឆេទដែរ ពីព្រោះលិខិតនេះ ត្រូវគេច្នៃថា ចុះថ្ងៃ ១៨ ឧសភា ២០១៨ តែគេចាំដល់ថ្ងៃ ០៥ មិថុនា ២០១៨ ទើបផ្សព្វផ្សាយ។ តាមការពិត គេដាក់ថ្ងៃ ក្លែងក្លាយ ១៨ ឧសភានេះ ដើម្បីបន្លំឲ្យបានមុនលិខិតរបស់ខ្ញុំ ផ្ញើថ្វាយព្រះមហាក្សត្រ តាំងពីថ្ងៃ ២៣ ឧសភា»។

កាលពីថ្ងៃទី៦មិថុនា សម្ដេចនាយករដ្ឋមន្ត្រី បាន បង្ហាញមោទនភាព ចំពោះព្រះមហាក្សត្រ ដែលបាន ចេញព្រះរាជសារ អំពាវនាវអោយពលរដ្ឋចេញទៅបោះឆ្នោត។ ដោយយោងតាមលិខិតព្រះមហាក្សត្រ  សម្ដេចហ៊ុនសែន បានហៅ ក្រុមណា ឬបក្សណា​ អំពាវនាវសុំអោយពលរដ្ឋកុំចេញទៅបោះឆ្នោត  ថាជាអ្នកប្រឆាំងព្រះមហាក្សត្រ ហើយ ជាជនក្បត់ពានវាំងទៀតផង។

លោកសមរង្ស៊ី ធ្លាប់ជាប្រធានគណបក្សសង្រ្គោះជាតិ ។ គណបក្សប្រឆាំងនេះ មិនមានឈ្មោះក្នុងការបោះឆ្នោតនៅក្នុងការបោះឆ្នោតសភានីតិកាលទី៦ចុងខែកក្កដាឆ្នាំ២០១៨នេះទេ។ តែការបោះឆ្នោតលើកនេះ មានគណបក្ស ទាំងទើបកើតថ្មីនិងគណបក្សចាស់ មានចំនួន ២០គណបក្ស៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋ​ក្នុងស្រុក​ស្អាង​ ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​

ប្រជាពលរដ្ឋ​ម្នាក់​ រស់នៅ​ក្នុងស្រុក​ស្អាង​ ខ[...]

សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សស្វាគមន៍ការដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី

ភ្នំពេញ៖ សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សដែល[...]

បេក្ខជន​ប្រឡង​បាក់​ឌុ​ប​អវត្តមាន​ជាង​១៨០០​នាក់​និង​បញ្ហា​សុខភាព​២៨​ករណី​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​ថា​ បេក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត