loader

វេណេហ្សូអេឡា៖រុស្ស៊ីជំរុញឱ្យបក្សកាន់អំណាចចរចាជាមួយបក្សប្រឆាំងដើម្បីសេដ្ឋកិច្ចប្រទេស

ប្រទេសរុស្ស៊ីបើទោះជាប្រឆាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសវេណេហ្សូអេឡាពីសំណាក់​​អាមេរិកសហភាព អឺរ៉ុប ក៏ដោយ តែយ៉ាងហោចណាស់ក៏មិនចង់ឃើញ ប្រទេស

សម្ព័ន្ធមិត្តរបស់ខ្លួនរងគ្រោះដោយសារសេដ្ឋកិច្ចដាំក្បាលចុះនោះទេ។

តាមការចុះផ្សាយរបស់សារព័ត៌មាន វេណេហ្សូអេឡាPrensa Latina  លោករដ្ឋមន្ត្រីការបរទេស រុស្ស៊ី Alexander Schetinin មានប្រសាសន៍ថា ក្រុងម៉ូស្គូ មិនចង់ឃើញ ប្រទេសណាមួយ ចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ ប្រទេសវេណេហ្សូអេឡានោះទេហើយក៏មិនចង់ឃើញ សេដ្ឋកិច្ចប្រទេសនេះ រងគ្រោះដោយសារការដាក់ទណ្ឌកម្មនោះដែរ។ លោក ទទូចថា ទាំងបក្សកាន់អំណាច និងបក្សប្រឆាំងគួរជួបចរចាជាមួយគ្នាឡើងវិញ។

លោកAlexander Schetinin បានបញ្ជាក់ជំហរដូចនេះ នៅពេលលោកចូលរួមអបអរសាទរ ខូប៧០ឆ្នាំនៃការប្រកាសឯករាជ្យរបស់ប្រទេសវេណេហ្សូអេឡា នៅរដ្ឋធានី ការ៉ាកាស់កាលពីថ្ងៃអាទិត្យទី៨កក្កដា។ លោក ថាគោលនយោបាយដាក់ទណ្ឌកម្ម គឺជាការបំពានអធិបតេយ្យលើប្រទេសមួយដែលមិនអាចទទួលយកបានឡើយ។ តែលោកថា ដើម្បី ធ្វើអោយមានស្ថិរភាពសេដ្ឋកិច្ចឡើងវិញ អ្នកនយោបាយដែលមានជំលោះនឹងគ្នា គួរស្វែងរកការចរចា។

ជំហររបស់ប្រទេសរុស្ស៊ី កើតឡើងស្របពេល លោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ កំពុងភ័យខ្លាចការធ្វើរដ្ឋប្រហារដែលគេគិតថាក្រុងវ៉ាស៊ីនតោនជាអ្នកនៅពីក្រោយក្រុមឧត្តមសេនីយវេនេហ្សូអេឡាដែលកំពុងប្រមូលផ្ដុំគ្នានៅប្រទេសកូឡំប៊ី។

តែសូមជម្រាបថាសេដ្ឋកិច្ចប្រទេសវេណេហ្សូអេឡា បានធ្លាក់ធ្ងន់ធ្ងរ ដោយសារតែប្រទេសនេះ មានវិបត្តិនយោបាយ ហើយព្រមជាមួយគ្នានេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង ប្រទេសជិតខាង បានកាត់បន្ថយការទូតដោយសារតែពួកគេមិនទទួលស្គាល់លោកម៉ាឌូរ៉ូជាប់ឆ្នោតជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតការពីថ្ងៃទី២០ឧសភា ដែលគ្មានវត្តមានបក្សប្រឆាំង៕

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនលេងល្បែងសងសឹងប្រឆាំងនឹងកាណាដា

ចិនលេងល្បែងសងសឹងប្រឆាំងនឹងកាណាដា

ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩

គេហទំព័រព័ត៌មាន Business insider  បញ្ចេញព័ត៌ម[...]

វិភាគ៖ហេតុអ្វីលោក ម៉ាដូរ៉ូ ចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំងឃុំតែមួយម៉ោងហើយដោះលែងវិញភ្លាម?

មេដឹកនាំគណបក្សប្រឆាំងនិង ជាអតីតប្រធានរដ្ឋសភាល[...]

ចិនកាត់ទោសពលរដ្ឋកាណាដាម្នាក់ដោយទោសប្រហារជីវិតករណីគ្រឿងញៀន

តុលាការមួយនៃប្រទេសចិន កាលពីថ្ងៃចន្ទទី១៤ មករា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត