en     km
en     km

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​០៥​នាក់​ ​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​

Share

ភ្នំពេញ​៖​  ​​កម្លាំង​​​សមត្ថកិច្ច​កម្ពុជាបានធ្វើការឃាត់ខ្លួនទៅលើជនជាតិចិនចំនួន ​០៥​នាក់ ​(​ស្រី​០៣​នាក់​)​ ដែលគ្មានលិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន ក្នុង​ប្រតិបត្តិការចុះ​ពិនិត្យ​លើការកាន់កាប់លិខិតឆ្លងដែនជនបរទេស​ចំនួន​ ១៧​នាក់។ នេះបើតាមឱ្យដឹងនៅលើគេហទំព័ររបស់អគ្គស្នងការរដ្ឋាននគរបាលជាតិចុះនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨។

តាមគេហទំព័រដដែលនេះ ជនជាតិ​ចិន​ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើនេះ​ ត្រូវ​បាន​​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។

ក្នុង​ប្រតិបត្តិការ​ខាងលើ ​កម្លាំង​​សមត្ថកិច្ចកម្ពុជា​បាន​ធ្វើការពិនិត្យ​ទៅលើជនបរទេស​ សរុប​ចំនួន ​១៧​នាក់​(​ស្រី​០៣​នាក់​)​ ដែលមាន ​០៣​សញ្ជាតិ​រួមមាន៖​ ជនជាតិ​ម៉ា​ឡេ​ស៊ី​ ចំនួន​ ០១​នាក់ ​ ប្រើប្រាស់​Visa​ EG,​ ជនជាតិ​វៀតណាម​ ចំនួន​ ០១​នាក់​ ប្រើប្រាស់​Visa​ ET ជនជាតិ​ចិន​ ចំនួន​១៥​នាក់​ (​ស្រី​០៣​នាក់​)​ មាន​លិខិតឆ្លងដែន​១០​ក្បាល​ និង​ប​ណ្ណ័​ការងារ​ ០៥​ក្បាល​។​

បញ្ជាក់ផងដែរថា  ​កម្លាំង​​សមត្ថកិច្ច​ដែលរួមមាន លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ ខណ្ឌចំការមន​ សម្របសម្រួល​ផ្លូវច្បាប​ដោយ​លោក​ ប្លង់​ សុផល​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​លោក​ គឹ​ម​ ឆេ​ង​ប៊ុ​ន​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ និង​ឃាត់ខ្លួន​ ជនជាតិ​បរទេស​ ស្ថិត​នៅផ្ទះ​លេខ​E9-E10​ ផ្លូវ​សុធារស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​អង្គារ​ ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៨៕

 

 

 

Share

Image
Image
Image