en     km
en     km

សម្ដេចហ៊ុនសែន៖បាត់វត្តមានហ៊ុនសែនភ្លាមអន្តរាយប្រទេស

Share

សម្ដេចនាយករដ្ឋហ៊ុនសែន បានព្រមានថា វត្តមានរបស់សម្ដេច ជាប្រមុខរដ្ឋាភិបាលគឺសំខាន់ណាស់ ដែលសម្ដេចថា «បាត់វត្តមានហ៊ុនសែនភ្លាមអន្តរាយប្រទេស»។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យមួយ នៅរាជធានីភ្នំពេញ។

សម្ដេចបានបញ្ជាក់ថា​វត្តមានរបស់សម្ដេចមិនអាចមានជារៀងរហូតទេ។

សំលេង សម្តេច ហ៊ុន សែន៖ 

សមាជិកគណៈរដ្ឋមន្ត្រីកម្ពុជា មាននាយករដ្ឋមន្ត្រី មានឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនិងរដ្ឋលេខាធិការ។ បច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រីមាន៨រូបដោយមានឋានានុក្រមពីឧបនាយករដ្ឋមន្ត្រីទីមួយ។ ដែលឧបនាយករដ្ឋមន្ត្រី ទីមួយនេះ គឺជា នាយករដ្ឋមន្ត្រីស្ដីទី បើអវត្តមានក្នុងប្រទេសរបស់នាយករដ្ឋមន្ត្រី។

សម្ដេចហ៊ុនសែន បានឡើងកាន់តែណែង តាំងពីឆ្នាំ១៩៨៥​ហើយ ជាប់ឆ្នោតម្ដងទៀត ធ្វើជាសហនាយករដ្ឋមន្ត្រីទីពីរនៅឆ្នាំ១៩៩៣ ដែលកាលណោះ សម្ដេចក្រុមព្រះជា សហនាយករដ្ឋមន្ត្រីទីមួយ ៕    

Share

Image
Image
Image