en     km
en     km

សម្ដេចហ៊ុនសែនណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺដោយព្យាយាមរក្សាជីវិតមនុស្ស

Share

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដោយដាស់តឿន គ្រូពេទ្យ នៅបណ្ដាមន្ទីរពេទ្យ ទាំងអស់ ត្រូវព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់បំផុតគឺព្យាយាមរក្សាជិវិតមនុស្ស ។

ការថ្លែងរបស់សម្ដេច ហ៊ុនសែន ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅរាជធានីភ្នំពេញនៅថ្ងៃទី២មីនាឆ្នាំ២០១៨នេះ។

សម្ដេចបានដាក់ចេញនូវការណែនាំដូចនេះ៖

សំឡេង សម្ដេច ហ៊ុនសែន៖ 

ការថ្លែងដាស់តឿនរបស់សម្ដេចនាយករដ្ឋមន្ត្រីធ្វើឡើងបន្ទាប់ពី ស្រ្តីម្នាក់ ត្រូវបានកាកបាទក្រហម កម្ពុជា បានជួយធ្វើការវេះកាត់ជាបន្ទាន់ ដោយសារស្រ្ទីរូបនោះ បានឈឺចុកចាប់ ក្នុងពោះ រយៈពេល៣ខែទើបដឹងថាគ្រូពេទ្យវេះកាត់យកកូនបានភ្លេចកន្សែងនៅក្នុងពោះរបស់ស្រ្តី រូបនេះ។

ស្ត្រីរូបនេះ រស់នៅខែកំពង់ចាមហើយ បានមកធ្វើវេះកាត់ម្ដងទៀតនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានប្រាក់ឧបត្ថម្ភ ពីកាកបាទក្រហម។

ស្របពេលនេះដែរ សម្ដេចនាយករដ្ឋមន្ត្រីក៏បាន ដាស់តឿន គ្រូពេទ្យ និងមន្ទីរពេទ្យកុំរើសអើងនិន្នាការនយោបាយ។ សម្ដេចបានរំម្លឹកតួនាទីរបស់គ្រូពេទ្យ គឺជាភារកិច្ចមនុស្សធម៌។

សំឡេង សម្ដេច ហ៊ុនសែន៖

នៅចុងអាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបានជិត៤០ឆ្នាំមកនេះ បានដាក់ចុះ ជាច្រើននូវគោលនយោបាយ សង្គមកិច្ច ដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ គោលនយោបាយទាំងនោះរួមមាន ការដំឡើង ប្រាក់ខែមន្ត្រីរាជការ កម្មករ ។ បន្ថែមនេះទៀត បក្សកាន់អំណាចនេះ បានផ្ដល់ការព្យាយាបាល និងពិនិត្យជំងឺសម្រាប់កម្មករ ដោយមិនចាំបាច់បង់សេវា បើពួកគាត់ មកកាន់មន្ទីរពេទ្យរដ្ឋក្នុងនោះកម្មការិនី ដែលសម្រាលកូន ក៏ទទួលបាលប្រាក់ ឧបត្ថម្ភពីនាយករដ្ឋមន្ត្រី នូវទឹកប្រាក់៤០ម៉ឺនរៀលទៀតផង៕

Share

Image
Image
Image