en     km
en     km

តុលាការប៉ាគីស្ថានចាប់ខ្លួនកូនប្រុសអតីតនាយករដ្ឋមន្ត្រីបន្ទាប់ពីឪពុករងការកាត់ទោស  

Share

រដ្ឋអាជ្ញានៃប្រទេសប៉ាគីស្ថាន បានបញ្ជាអោយឃុំខ្លួនកូនប្រសា របស់អតីតនាយករដ្ឋមន្ត្រី Nawaz Sharif គឺបន្ទាប់ពីឪពុកក្មេក ត្រូវបានផ្ដន្ទាទោស ពាក់ព័ន្ធនឹងករណីពុករលួយ។

គណៈកម្មការប្រឆាំងអំពើពុករលួយ បានចេញសេចក្ដីប្រកាសព័ត៌មានថា ការចាប់ខ្លួន លោក Muhammad Safdar ដោសារតែ បុរសនេះរកមធ្យោបាយដើម្បីគេចខ្លួន។ លោកស្ថិតក្នុងការតាមដានករណីមានលុយច្រើនលើលលុប ក្នុងរយៈពេលចុងក្រោយហើយបានទិញអាគារទំនើបៗនៅទីក្រុងឡុងដ៏។ ឪពុកក្មេករបស់លោកគឺលោក Sharif ត្រូវបានកាត់ទោស ១០ឆ្នាំ ករណីដូចនេះ។ នេះបើយោងតាមសារព័ត៌មាន Press TV.com។

កូនស្រីរបស់ លោក Sharif គឺនាង Maryam ក៏បានកាត់ទោស រយៈពេល៧ឆ្នាំដែរ។ ចំណែកឯលោក Muhammad Safdar ដែលជាកូនប្រសា របស់លោកលោក Sharif និង តំណាងរាស្ត្រម្នាក់ មកពីគណបក្ស សម្ព័ន្ធម៉ូស្លិម ក៏ត្រូវប្រឈមមុខនឹងទោស ព្រហ្មទណ្ឌនេះដែរ។

លោកNawaz Sharif គឺជានាយករដ្ឋមន្ត្រីទី១៥នៃប្រទេសប៉ាគីស្ថាន ដែលបានបណ្ដេញពីអំណាចដោយ តុលាការកំពូល។ លោកធ្លាប់ជានាយករដ្ឋមន្ត្រី ម្ដងហើយកាលពី ១៩៩៩ តែត្រូវពួកយោធាធ្វើរដ្ឋប្រហារ៕

 

Share

Image
Image
Image