loader

តុលាការប៉ាគីស្ថានចាប់ខ្លួនកូនប្រុសអតីតនាយករដ្ឋមន្ត្រីបន្ទាប់ពីឪពុករងការកាត់ទោស  

រដ្ឋអាជ្ញានៃប្រទេសប៉ាគីស្ថាន បានបញ្ជាអោយឃុំខ្លួនកូនប្រសា របស់អតីតនាយករដ្ឋមន្ត្រី Nawaz Sharif គឺបន្ទាប់ពីឪពុកក្មេក ត្រូវបានផ្ដន្ទាទោស ពាក់ព័ន្ធនឹងករណីពុករលួយ។

គណៈកម្មការប្រឆាំងអំពើពុករលួយ បានចេញសេចក្ដីប្រកាសព័ត៌មានថា ការចាប់ខ្លួន លោក Muhammad Safdar ដោសារតែ បុរសនេះរកមធ្យោបាយដើម្បីគេចខ្លួន។ លោកស្ថិតក្នុងការតាមដានករណីមានលុយច្រើនលើលលុប ក្នុងរយៈពេលចុងក្រោយហើយបានទិញអាគារទំនើបៗនៅទីក្រុងឡុងដ៏។ ឪពុកក្មេករបស់លោកគឺលោក Sharif ត្រូវបានកាត់ទោស ១០ឆ្នាំ ករណីដូចនេះ។ នេះបើយោងតាមសារព័ត៌មាន Press TV.com។

កូនស្រីរបស់ លោក Sharif គឺនាង Maryam ក៏បានកាត់ទោស រយៈពេល៧ឆ្នាំដែរ។ ចំណែកឯលោក Muhammad Safdar ដែលជាកូនប្រសា របស់លោកលោក Sharif និង តំណាងរាស្ត្រម្នាក់ មកពីគណបក្ស សម្ព័ន្ធម៉ូស្លិម ក៏ត្រូវប្រឈមមុខនឹងទោស ព្រហ្មទណ្ឌនេះដែរ។

លោកNawaz Sharif គឺជានាយករដ្ឋមន្ត្រីទី១៥នៃប្រទេសប៉ាគីស្ថាន ដែលបានបណ្ដេញពីអំណាចដោយ តុលាការកំពូល។ លោកធ្លាប់ជានាយករដ្ឋមន្ត្រី ម្ដងហើយកាលពី ១៩៩៩ តែត្រូវពួកយោធាធ្វើរដ្ឋប្រហារ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រធានាធិបតីថ្មីកោះម៉ាល់ឌីវស​ន្យាសើរើបំណុលចិនឡើងវិញ

ភូមិសាស្រ្តនយោបាយនៃដែនដីកោះ ម៉ាល់ឌីវ ចាប់ផ្ដើ[...]

ចិនប្រាប់ភូមាថាត្រូវខិតខំរក្សាស្ថិរភាពខណៈអាមេរិកថ្កោលទោសករណីសហគមន៍រ៉ូហ៊ីងយ៉ា

នៅក្នុងជំនួបដាច់ដោយឡែកពីគ្នា​គឺនៅខាងក្រៅនៃកិច[...]

តុលាការកំពូលស្រីលង្កាទាត់ចោលសេចក្ដីសម្រេចរបស់ប្រធានាធិបតីរំលាយសភា

ទីបំផុតតុលាការឯករាជ្យនៃប្រទេសស្រីលង្កាទាត់សេច[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត