en     km
en     km

មន្ត្រីគ.ជ.​បនិងមន្ត្រីបក្សកាន់អំណាចថាលោកសមរង្ស៊ីមិនអាចយកនយោបាយកម្ពុជាផ្ដាច់មុខខ្លួនឡើយ

Share

ភ្នំពេញ៖ លោក សមរង្ស៊ី និង ប្រធានចលនា សង្ត្រោះជាតិបានបន្តចេញសេចក្ដីថ្លែងការណ៍មួយលើកទៀតកាលពីថ្ងៃទី ១៩មិថុនា ។សេចក្ដីថ្លែងការណ៍របស់អតីតប្រធានគណបក្សសង្រ្គោះជាតិចាត់ទុកការបោះឆ្នោតសភានៅចុងខែកក្ដដានេះ ថាគ្មានតំលៃឡើយ ព្រោះអង្គការសង្កេតការណ៍ ឯករាជ្យComfrel ធ្វើពហុការពង្រាយអ្នកសង្កេតការណ៍របស់ខ្លួន។ តែបែបនេះក្ដី មន្ត្រីគ.ជ.​បនិងមន្ត្រីបក្សកាន់អំណាចថាលោកសមរង្ស៊ីមិនអាចយកនយោបាយកម្ពុជាផ្ដាច់មុខខ្លួនបានឡើយ ។

សេចក្ដីថ្លែងការណ៍របស់លោកសមរង្ស៊ី ជាថ្មីម្ដងទៀតនេះ បាន បន្តអំពាវនាវអោយពលរដ្ឋ ជាពិសេសអ្នកគាំទ្រ និងស្រឡាញ់គណបក្សសង្រ្គោះជាតិ កុំទៅបោះឆ្នោត។ លោកថាការបោះឆ្នោតពិតជាគ្មានតម្លៃ សម្រាប់ជាតិ ខ្មែរនិងមិន ឆ្លើយតបនឹងឆន្ទៈរបស់ពលរដ្ឋខ្មែរនោះទេព្រោះអវត្តមានបក្សសង្រ្គោះជាតិ។ លោកបន្តថា ជាងនេះ ទៀត អង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយដ៏ធំបានសម្រេច ធ្វើពហិការមិនចូលរួមសង្កេតការណ៍នូវការបោះឆ្នោតនេះទេ។ តាមលោកសមរង្ស៊ី សហគមន៍អន្តរជាតិ ក៏មិនទទួលស្គាល់ ការបោះឆ្នោតនេះដែរ។

សេចក្ដីថ្លែងការណ៍របស់លោកសមរង្ស៊ី ត្រូវបាន មន្ត្រីគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត និង មន្ត្រីរាជរដ្ឋាភិបាល ចាត់ទុក ថាជាការធ្វើអោយស្ថានការណ៍នៅកម្ពុជាវក់វី ហើយធ្វើអោយសហគមន៍អន្តរជាតិ ភ័ន្តច្រឡំ។

ក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្ត្រី លោកផៃស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ហៅលោកសមរង្ស៊ីថាជាអ្នកនយោបាយវាយបន្ថោកប្រទេសកម្ពុជា ។លោកថាលោកសមរង្ស៊ី ជាអ្នកចាញ់ម្ដងទៀត សម្រាប់ការបោះឆ្នោត ខាងមុងនេះ។

អង្គការធំៗមួយចំនួនពីរដែលបានធ្វើពហិការមិនចូលរួមអង្កេតការណ៍ក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី៦ រួមមាន អង្គការឃ្លាំមើលការបោះឆ្នោតComfrel និង អង្គការតម្លាភាពកម្ពុជា។ អង្គការទាំងពីរនេះ មានបទពិសោធន៍ខាងកិច្ចការបោះឆ្នោតជាយូរឆ្នាំមកហើយ។ តាមសេចក្ដីថ្លែងការណ៍របស់អង្គការទាំងពីរនេះ អ្វីដែលនាំពួកគេសម្រេចដូចនេះ គឺមកពីស្ថានការណ៍នយោបាយ ដែលបន្តអាប់អួរ ហើយ សេរីភាពរបស់ពលរដ្ឋនៅតែតូចចង្អៀត។

តែសម្រាប់អ្នកមន្ត្រីគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត មិនចាត់ទុក អង្គការទាំងនេះ មានតម្លៃធំធេង ដែល ធ្វើអោយការខូចដោយអវត្តមានរបស់ខ្លួននោះទេ។

លោក ហង្ស ពុទ្ធា មានប្រសាសន័ថា អ្នកសង្កេតការណ៍មិនមែនជាខ្នាតវាស់ភាពត្រឹមត្រូវនៃដំណើរការនៃការបោះឆ្នោតទេ​។ លោកអោយដឹងថាមកដល់ថ្ងៃនេះ គជប បានទទួលស្គាល់អង្គការសង្កេតការណ៍ ៦០ ស្មើនឹងអ្នកសង្កេតការណ៍ ៣៤០០៣នាក់ ដែល គជប កំពុងតែពិនិត្យអង្គការក្រៅរដ្ឋាភិបាលចំនួន ៣២ ប្រហែលជាជាង៧០០០នាក់ទៀត។ យ៉ាងណាមិញ អ្នកអង្កេតការណ៍អន្តរជាតិចំនួន ១៧អ្នកត្រូវបានគជប ទទួលស្គាល់ និងមានអ្នកមកបន្តទៀតចំនួន ៣០នាក់មុនថ្ងៃបោះឆ្នោត។ តួលេខនេះជាតួលេខខ្ពស់បើប្រៀបធៀបអ្នកសង្កេតការណ៍កាលពីលើកមុនៗ។

តែសម្រាប់សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ លើកឡើងថា ជាការភ័យខ្លាចរបស់គណបក្សប្រជាជនកម្ពុជា ដោយសារគណបក្សសង្គ្រោះជាតិមានប្រៀបលើខ្លួន និងលុបបំបាត់គូបក្ខដិបក្ស ដែលជាភ្នាក់ងារឃ្លាំមើល ក៏ដូចជាទប់ស្កាត់ការបន្លំឈ្មោះអ្នកបោះឆ្នោត ការលួចបំបាត់សន្លឹកឆ្នោត និងការបំភ្លៃតួលេខ។

យ៉ាងណាក៏ដោយសម្រាប់សម្ដេចនាយករដ្ឋមន្ត្រី​ហ៊ុនសែន ដែលបានទៅជួបសំណេះសំណាល់កម្មករនៅ ខេត្តតាកែវកាលពីព្រឹកថ្ងៃពុធទី២០មិថុនានេះ បានថ្លែងចំអរថា បើបក្សនោះក្លាយជា ផ្នូរសពហើយ គឺគ្មានរស់ឡើ់ងវិញ ឡើយ។ សម្ដេចថា មានបក្សនយោបាយដល់២០ដែលជាពលរដ្ឋត្រូវជ្រើសរើស គឺមិនត្រូវរង់ចាំ បក្សក្លាយជាខ្មោចនោះទេ។ សម្ដេចថា គ្មានការពន្យាលការបោះឆ្នោតទេ បើទោះជាគ្មានវត្តមានបក្សមួយនោះក៏ដោយ៕ 

Share

Image
Image
Image