loader

Nikki Haley ស្ត្រីជើងខ្លាំងអាមេរិកប្រចាំUN ធ្វើឱ្យភ្ញាក់ផ្អើលខណៈលាលែងពីតំណែង

សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា លោកស្រី Nikki Haley-ឯករដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងញូយ៉កស្នាក់ការ កណ្ដាលរបស់អង្គការសហប្រជាជាតិបានប្រកាសលាលែងពីតំណែងនៅចុងឆ្នាំ២០១៨នេះ ដែលនាំឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មជ្ឈដ្ឋាន អ្នកការទូត។

 

                                                           លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley

 

រយៈពេលជិត២ឆ្នាំហើយ ដែលលោកស្រី Nikki Haley-បានបម្រើការងារ ជាឯករដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ។ លោកស្រីបាន ប្រកាសលាលែងពីមុខតំណែងនេះ នៅពេលលោកស្រីចូលជួប សម្ដែងការគួរសមនឹងប្រធានាធិបតីត្រាំនៅ សេតវិមាន។ មិនមានការបង្ហើបឱ្យដឹងជាសាធារណៈពីមូលហេតុដែលស្ត្រីអ្នកការទូតជើងខ្លាំងអាមេរិករូបនេះ បានធ្វើសេចក្ដីសម្រេចដូចនេះទេ។

លោកស្រី Nikki Haley ត្រូវបានពណ៌នាថា ជាអ្នកការទូតស្រី្តជើងខ្លាំង ក្នុងការតស៊ូមតិ ការពារផលប្រយោជន៍អាមេរិកនិងពិភពលោក។ ស្ត្រីម្នាក់នេះហើយ ដែលដាក់សម្ពាធខ្លាំងកា្លលើសមភាគីរបស់លោកស្រី នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកស្រីគឺជាអ្នកនាំឱ្យរបបក្រុងព្យុងយ៉ាង សឹងតែក្រឡប់ទៅហើយក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលនាំឱ្យ របបកុម្មុយនិស្តមួយនៅអាស៊ីងាកមករកតុចរចា ឈានដល់កិច្ចព្រមព្រៀងរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ ។ លោកស្រីជាអ្នកការទូតអាមេរិកបញ្ចេញគំនិតវាយលុកលើ ប្រទេសកូរ៉េខាងជើងយ៉ាងខ្លាំង ដែលពេលខ្លះលោកស្រី ព្រមានពីការផ្ទុះសង្រ្គាម កំទេចរបបក្រុងព្យុះយ៉ាង បើមិនព្រមបញ្ឈប់មហិច្ឆតា គំរាមពីភពលោកដោយការបាញ់អាវុធនុយក្លេអ៊ែរនោះ។

ក្នុងឋានៈជាអ្នកការទូត លោកស្រី បានវាយប្រហារទៅលើមេដឹកនាំមួយចំនួនដែលរំលោភសិទ្ធិមនុស្សធន់ធ្ងរ ដូចជា មេដឹកនាំកូរ៉េខាងជើងគីមជុអងអ៊ុន ប្រធានាធិបតីស៊ីរី បាសាលអាល់បាសាដ និង លោកនីកូឡាស់ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេស វេណេហ្សូអេឡា។​ ទោះជា​ ពេលខ្លះ តំណាងប្រទេសរុស្ស៊ី និងចិន ជំទាស់គំនិតរបស់លកស្រីក្ដីតែទីបំផុតលោកស្រីបានជោគជ័យ ដែលនាំឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ចេញដំណោះស្រាយរួមមួយ។

មុនលោកស្រីលាលែងពីតំណែង លោកស្រីបាន សន្យាជួយប្រជាជន វេណេហ្សូអេឡា ដើម្បីទម្លាក់លោកម៉ាឌូរ៉ូពីតំណែង។ ខណៈ មហាសន្និបាតអង្គការសហប្រជាជាតិកំពុងប្រព្រឹត្តទៅនៅទីក្រុងញូយ៉ក កាលពីចុងខែកញ្ញា លោកស្រីបានចេញមុខជួបបាតុករ ដែលប្រឆាំងវត្តមានលោកម៉ាឌូរ៉ូ នៅមហាសន្និបាតនេះ។ ក្នុងព្រឹត្តិការណ៍នោះ លោកស្រីបានកាន់ ក្បាលមេក្រូ ហើយស្រែកខ្លាំងៗវាយប្រហារលោកម៉ាឌូរ៉ូ។ លោកថា ជនឧក្រិដ្ឋរំលោភសិទ្ធិមនុស្ស មិនត្រូវ ទុកឱ្យកាន់អំណាចទៀតឡើយ។

លោក Christopher Sabatini ប្រធានគោលនយោបាយអាមេរិកឡាទីន បានចាត់ទុកអាណត្តិរបស់លោកស្រី Nikki Haley-រយៈពេលពីរឆ្នាំមកនេះ បានជោគជ័យច្រើន។ អ្នកវិភាគរូបនេះថា ទាំងរបបនៅគុយបា និងវេណេហ្សូអេឡា មានការភ័យខ្លាច ចំពោះកិច្ចការការទូតរបស់លោកស្រីដែល មានសមត្ថភាពគ្រប់គ្រាន់។

លោកប្រធនាធិបតីដូណាល់ត្រាំ បានជ្រើសតាំងលោកស្រី ជា អ្នកការទូតអាមេរិក នៅទីតាំងមួយប្រឈមជាខ្លាំងជាមួយប្រទេសចិន និងរុស្ស៊ី គឺជាភ្ញាក់ផ្អើលម្ដងរួចហើយ។

 ជីវៈប្រវត្តិសង្ខេបរបស់លោកស្រី

ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ។

 

លោកស្រី”NikkiHaley  កើតនៅថ្ងៃទី២០ មករាឆ្នាំ១៩៧២។ លោកស្រីជាកូន កាត់ឥណ្ឌា អាមេរិក។ មុនលោស្រីក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកលើកទី២៩ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី គឺជាអភិបាល រដ្ឋ South Carolina និងជាអតីតសមាជិកសភា របស់រដ្ឋនេះផងដែរ។

លោកស្រីគឺជាស្ត្រីដំបូងគេ ជាអភិបាលរដ្ឋSouth Carolina ។លោកស្រី បានបញ្ចប់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Clemson University នៅរដ្ឋSouth Carolina

កាលពីថ្ងៃទី៩ តុលា លលកស្រី បានប្រកាសថា លោកស្រីនឹងលាលែងពីតំណែងនេះ នៅចុងឆ្នាំ២០១៨។ លោកត្រាំ ក៏មានការភ្ញាក់ផ្អើលដែរ ។ លោកត្រាំបានសរសើរលោកស្រី ជាខ្លាំង ដោយពណ៌នា លោកស្រីថា ជាអ្នកការទូតស្រ្តីដ៏ក្លាហាន។ ទោះជាយ៉ាងណា គេរំពឹងថា លោកស្រី នឹង មានតំណែងថ្មីមួយក្នុងពេលឆាប់ៗនេះ ៕

ព័ត៌មានទាក់ទង

វិភាគ៖រុស្ស៊ីដកយន្តហោះចម្បាំងរបស់ខ្លួនត្រឡប់វិញនាំឱ្យរបបផ្ដាច់ការនៅវេណេហ្សូអេឡាអស់លំនឹងក្នុងការការពារខ្លួន​

កាលថ្ងៃ សុក្រ ទី ១៤ធ្នូនេះ សារព័ត៌មានរុស្ស៊ីប[...]

វៀតណាមចង់ធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលដូណាល់ត្រាំ-គីមជុងអ៊ុននៅដើមឆ្នាំ ២០១៩

ប្រទេសវៀតណាមចាប់ផ្ដើមបង្ហាញអារម្មណ៍ចង់ធ្វើជាម[...]

រុស្ស៊ីដកយន្តហោះចម្បាំងពីវេណេហ្សូអេឡាវិញក្រោមសម្ពាធរបស់អាមេរិក

សេតវិមានបានអះអាងថា យន្តហោះចម្បាំងចំនួនពីរគ្រឿ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត