en     km
en     km

Nato​ គ្រោង​ពង្រាយ​កងទ័ព​១ពាន់នាក់​នៅ​អឺរ៉ុប​ខាងកើត​ដើម្បី​កំញើញ​រុ​ស្ស៊ី​🔊

Share

​វ៉ា​ស្សា​វី​៖ សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​ ៨​ ខែកក្កដា​ថា​ អង្គការ​ Nato​ នឹង​ដាក់​ពង្រាយ​កងទ័ព​ចំនួន​ ១​ពាន់​នាក់​ ទៅ​កាន់​ប្រទេស​ប៉ូ​ឡូញ​ ដើម្បី​ធានា​ឱ្យ​ប្រទេស​អតីត​សមាជិក​ម្មុ​យ​នី​ស្ត​មួយ​នេះ​ អាច​មាន​ទំនុកចិត្ត​ឡើង​វិញ​ កុំឱ្យ​ភ័យ​ខ្លាច​ការ​កំរាម​កំហែង​ពី​សំណាក់​ប្រទេស​រុ​ស្ស៊ី​។​

Nato-thum
លោក ដេវិតខេមារុន នាយករដ្ឋមន្រី្តអង់គ្លេសដែលទើបប្រកាសលាលែងតំណាងនៅខាងឆ្វេង និងលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកនៅខាងស្តាំ។រូបពី AFP

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​នៅ​វ៉ា​ស្សា​វី​ ប្រទេស​ប៉ូ​ឡូញ​ លោក​ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​និយាយ​ថា​ កងទ័ព​ណា​តូ​នឹង​កៀក​ស្មា​ជាមួយ​កងទ័ព​ប៉ូ​ឡូញ​ដើម្បី​ប្រឆាំង​រុ​ស្ស៊ី​។​

​ជាមួយ​គ្នា​នេះ​ ប្រទេស​អង់គ្លេស​បានឱ្យ​ដឹង​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា​ កងទ័ព​អង់គ្លេស​ ៦៥០​ នាក់​ ឬ​ស្មើនឹង​មួយ​វរ​សេនា​តូច​ និង​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​ ដែល​រួម​មាន​ទាំង​ប្រទេស​អា​ល្លឺ​ម៉​ង់​ និង​ប្រទេស​កា​ណា​ដា​ផង​នោះ​ សន្យា​ថា​នឹង​ក្រោកឈរ​ឡើង​តតាំង​ដោយ​ផ្ទាល់​ជាមួយរ​ស្ស៊ី​។​

លោកស្រី​ Elissa​ Slotkin​ ឧបការី​ស្តីទី​ការពារ​ជាតិ​អា​មេ​រិ​ក​សម្រាប់​សន្តិសុខ​អន្តរជាតិ​ បាន​និយាយ​ថា​ កងទ័ព​នេះ​នឹង​មាន​វត្ត​មាននៅ​កន្លែង​គ្រប់ពេលវេលា​នៅ​ឆ្នាំ​ក្រោយ​។​

លោកស្រី​ Elissa​ និយាយ​ថា​៖«​កងវរសេនាតូច​ទាំង​បួន​នេះ​ គឺ​តំណាង​ឱ្យ​ចលនា​ធំ​បំផុត​សមាជិក​របស់​អង្គការ​ណា​តូ​ ចាប់តាំង ពី​បញ្ចប់​នៃ​សង្គ្រាមត្រជាក់​មក​ម្ល៉េះ​ »​។​

លោកស្រី​បន្ត​ថា​៖«​សហរដ្ឋអាមេរិក​នឹង​ធ្វើការ​បែងចែក​បុគ្គលិក​ និង​សម្ភារៈ​ទៅ​កាន់​ទ្វីបអឺរ៉ុប​ និង​ទៅ​កាន់​អគ្គមេបញ្ជាការ​អង្គ ការ​ណា​តូ​ដើម្បី​គាំទ្រ​សកម្មភាព​នេះ​»

កងទ័ព​ទាំង​ ៤​វរ​សេនា​តូច​នេះ​ នឹង​ត្រូវ​បញ្ចូល​តាម​រយះ​ប្រទេស​ប៉ូ​ឡូញ​ទៅ​ក្នុង​រដ្ឋ​ Baltic​ តូច​មួយ​នៃ​ប្រទេស​អេ​ស្តូ​នី​ ហើយ​ប្រទេស​ Latvia​ និង​ប្រទេស​លី​ទុ​យ​អា​នី​ បាន​ដើរតួ​ស្នូល​ដើម្បី​ទប់ស្កាត់​ការ​យាយី​ណាមួយ​ពី​សំណាក់​រុ​ស្ស៊ី​។​

សូម​រំលឹក​បន្តិច​ថា​ អង្គការ​ណា​តូ​ធ្លាប់​បាន​ធ្វើការ​រួម​គ្នា​ផង​ដែរ​ ក្នុង​ការ​ទប់ស្កាត់​ការ​ធ្វើ​អន្តរាគមន៍​របស់​រុ​ស្ស៊ី​ ក្នុង​តំបន់​ Crimea​ នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ កាល​ឆ្នាំ​ ២០១៤​។​ ជាមួយ​គ្នា​នេះ​ដែល​ប្រទេស​អតីត​សមាជិក​ប្លុក​សូ​វៀត​កំពុង​ខ្វល់ខ្វាយ​ និង​ខ្លះ​បាន​រង​គ្រោះ​ដោយ​ការ​ប៉ុនប៉ង​ច្ប​ម​យក​ទឹកដី​ពី​ក្រុង​ម៉ូ​ស្គូ​បន្ថែម​ទៀត​។​

​គួរ​កត់​សម្គាល់ថា​ កាលពី​ថ្ងៃ​ទី​០៨​ក​ក្ត​ដា​ម្សិលមិញ​នេះ​ដែរ​ ក៏​មាន​ភាព​តានតឹង​មួយ​កើតឡើង​ផង​ដែល​ គឺ​បន្ទាប់​សហរដ្ឋអា មេរិក​ និង​កូរ៉េ​ខាងត្បូង​បាន​ព្រមព្រៀង​គ្នា​ឯកភាព​លើ​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទំនើប​របស់​អា​មេ​រិ​ក​ THAAD​ ទៅ​កាន់​កូរ៉េ​ខាងត្បូង​ ដើម្បី​ទប់ទល់​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង​។​ ក្រុមការងារ​រួម​របស់​ប្រទេស​ទាំង​ពីរ​ កំពុង​សិក្សា​ដើម្បី​ឈាន​ទៅ​កំណត់​ទីតាំង​សម​ស្រប​សម្រាប់​ដំឡើង​អាវុធ​នេះ​ និង​ពេលវេលា​សមរម្យ​ដែល​អាច​បញ្ជូន​អាវុធ​នេះ​ទៅ​បាន​ផង​ដែរ​។​

​កិច្ចព្រមព្រៀង​នេះ​ បាន​ធ្វើ​ឱ្យ​មហាអំណាច​ចិន​ និង​រុ​ស្ស៊ី​ក្តៅស្លឹកត្រចៀក​មិន​ស្ទើរ​នោះ​ទេ​ ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​ THAAD​ ដ៏​ចម្រូងចម្រាស់​នៅ​ លើ​ទឹកដី​ឧបទ្វីប​កូរ៉េ​គឺជា​ផ្នែក​មួយ​នៃ​ការ​គំរាមកំហែង​មហា​យក្ស​ទាំង​ពីរ​។​  ទីក្រុង​មូ​ស្គូ​មិន​សំងំ​យូរ​ឡើយ​ ពោល​គឺ​រុ​ស្ស៊ី​បាន​ចេញ​សេចក្តីថ្លែងការណ៍​គំរាម​ថា​ ប្រសិនបើ​អា​មេ​រិ​ក​ហ៊ាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ THAAD​ មែន​នោះ​ រុ​ស្ស៊ី​ក៏​នឹង​ប្រមូល​គ្រាប់​មី​ស៊ី​ល​របស់​ខ្លួន​នៅ​ដាក់​នៅ​ភាគ​ខាងកើត​ប្រទេស​ដែល​កៀក​នឹង​តំបន់​នោះ​វិញ​ផង​ដែរ​។​

​ចំណែក​ចិន​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង​ភ្លាមៗ​ផង​ដែរ​ ក្រោយ​ពី​កិច្ចព្រមព្រៀង​រវាង​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​សម្រេច​បាន​ភ្លាមៗ​ដែរ​នោះ​។​ ដោយឡែក​នៅ​តែ​កូរ៉េ​ខាងជើង​ ហាក់​ មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទេ​ ដោយ​ទំនង​រវល់​តែ​រឿង​តស៊ូ​សង្គ្រាម​សម្តី​ជាមួយ​អា​មេ​រិ​ក​ ដែល​បាន​ដាក់​មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន​ និង​មន្ត្រី​កំពូលៗ​ដទៃ​ទៀត​ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​នោះ​ហើយ​មើលទៅ​៕

ប្រភព CNA

Share

Image
Image
Image