loader

កម្ពុជានឹងរៀបចំ«វេទិកាថ្នាក់ជាតិលើកទី ២ ស្តីពីអនុផលព្រៃឈើ»

ភ្នំពេញ៖ ស្ថាប័នរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្នុងកិច្ចការងារបិរស្ថាន នឹងរៀបចំ«វេទិកាថ្នាក់ជាតិលើកទី ២ ស្តីពីអនុផលព្រៃឈើ»ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ មិងទី១១ ខែមិថុនាខាងមុខ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

វេទិកានេះធ្វើឡើងក្នុងគោលបំណង បង្ហាញនូវ​ លទ្ធផល និងសកម្មភាពការងារជោគជ័យដែលសហគមន៍មូលដ្ឋានសម្រេចបានក្នុងការអភិវឌ្ឍ និងលើកកម្ពស់ខ្សែសង្វាក់ផលិតកម្មអនុផលព្រៃឈើ ដោយប្រើប្រាស់វិធីសាស្រ្តការពារបរិស្ថានក្នុងការប្រមូល ផល និងការកែច្នៃ។

                                                     ​ផលិតផលទឹកឃ្មុំដែលសហគមន៍រកបានពីក្នុងព្រៃ កែច្នៃដាក់ចូលដប។

វេទិកាថ្នាក់ជាតិលើកទី ២ ស្តីពីអនុផលព្រៃឈើនេះ នឹងមានអ្នកពាក់ព័ន្ធចូលរួមប្រមាណ២០០នាក់ ក្នុងនោះមានតំណាងប្រជាជនមកពី ១០ខេត្ត ថ្នាក់ដឹកនាំរដ្ឋាភិបាល និងបណ្តាក្រុមហ៊ុន សហគ្រាស តំណាងដៃគូអភិវឌ្ឍ សាកលវិទ្យាល័យ  ប្រព័ន្ធផ្សព្វផ្សាយ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍អាជីវកម្ម។

ជាងនេះទៀតក្នុងកម្មវិធីថ្នាក់ជាតិនេះ នឹងមានការឡើងបង្ហាញពីសំណាក់សហគមន៍អនុផលព្រៃឈើ និងសហគ្រាសសង្គម ស្តីពីគំរូអាជីវកម្មរបស់ពួកគេ និងបច្ចេកទេស គំនិតច្នៃប្រឌិតទាក់ទិននឹងផលិត ផលអនុផលព្រៃឈើ។

អ្វីដែលពិសេសជាងនេះទៀតនោះ វេទិកាថ្នាក់ជាតិលើកទី២ នេះ នឹងមានការបង្ហាញលទ្ធផលនៃការអភិវឌ្ឍខ្សែសង្វាក់ផលិត កម្មអនុផលព្រៃឈើ ដែលផលិតចេញពីទឹកឃ្មុំ ផ្តៅ ឫស្សី ជ័រទឹក និងទ្រាំង ជាដើម។

គួររំលឹកថា នៅក្នុង«វេទិកាថ្នាក់ជាតិលើកទី ១ ស្តីពីអនុផលព្រៃឈើ»កាលពីឆ្នាំ២០១៥ កម្មវិធីបានរៀបចំឱ្យអ្នកពាក់ព័ន្ធបានឃើញពីសារៈសំខាន់នៃអនុផលព្រៃឈើ និងបានជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធក្នុងការអភិវឌ្ឍវិស័យខ្សែសង្វាក់ផលិតកម្មអនុផលព្រៃឈើនៅកម្ពុជាផងដែរ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច [...]

លោក សម រង្ស៊ីប្រាប់សភា IPUថា លោកមានបំណងមកកម្ពុជាដោយឆ្លងកាត់ប្រទេសថៃ

ភ្នំពេញ៖ លោក សម រង្ស៊ី មានប្រសាសន៍ក្នុងសន្និស[...]

វៀតណាមផ្ដល់ជំនួយជាង៥២ម៉ឺនដុល្លារឱ្យកម្ពុជា ដើម្បីជួយរុករកអដ្ឋីធាតុកងទ័ពវៀតណាមស្លាប់​នៅកម្ពុជា

រដ្ឋាភិបាលនៃប្រទេសវៀតណាម បានផ្ដល់ប្រាក់ជំនួយ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត