loader

មុខរបរខ្ញុំ…⁣⁣ ខ្ញុំចង់ឃើញស្ត្រីមានក្តីសង្ឃឹម⁣ និងរឹងមាំក្នុងជីវិត

កញ្ញា⁣⁣ គៀង⁣ ស្រីពៅ⁣ មានអាយុសាមសិបមួយឆ្នាំ⁣ បានបង្កើតអាជីវកម្មកាត់ដេរ⁣និង⁣រចនាម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន⁣⁣ មានយីហោឈ្មោះថា⁣ ក្តីសង្ឃឹមរបស់ស្ត្រី⁣ ឬ⁣ Hope for Women Shop នៅចុងឆ្នាំ២០១៥⁣ ។⁣⁣ ស្រីពៅ បាននិយាយថា⁣ អាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារមួយនេះ⁣ បានធ្វើកញ្ញាឱ្យក្លាយជាស្ត្រីរឹងមាំ⁣ក្នុងមុខរបរ⁣ រហូតដល់បង្កើតឱកាសការងារដល់ស្ត្រី⁣មានជីវភាពខ្វះខាតប្រាំមួយរូបមកពីបណ្តាខេត្តផ្សេងៗ⁣⁣ឲ្យទទួលបានឱកាសសិក្សាជំនាញកាត់ដេរ⁣ ⁣និង រចនាម៉ូតសម្លៀកបំពាក់⁣⁣⁣ ។⁣ ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះ បានបញ្ជាក់ថា⁣ រូបគេនឹងផ្តល់ឱកាសការងារ⁣⁣⁣ឲ្យច្រើនបន្ថែមទៀតដល់ស្ត្រី⁣ និងធ្វើឲ្យស្ត្រីក្រីក្រនៅជនបទអាចបង្កើតរបរចិញ្ចឹមជីវិតផ្ទាល់ខ្លួនបាន⁣ ។ «ខ្ញុំបង្កើតអាជីវកម្មសាមញ្ញមួយ⁣ ហើយ⁣ផ្តលឱកាសការងារដល់ស្ត្រីដែលមានជីវភាពខ្វះខាតមកពីជនបទ⁣ ដើម្បីឲ្យពួកគាត់មានរបរចិញ្ចឹមជីវិត⁣ខាងមុខ ជារឿងមួយដែលខ្ញុំអាចជួយដល់សង្គមរបស់ខ្ញុំ⁣…⁣ ខ្ញុំសប្បាយចិត្តធ្វើវា⁣⁣⁣ »

អត្ថបទ⁣ និង⁣ វីដេអូដោយ មិន⁣ ម៉ៅ⁣សំណាង⁣

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

អតីតពលករចំណាកស្រុកអ្នកស្រី ឆាត់ ស បង្ហាញបទពិសោធន៍ធ្វើការងារតាមផ្ទះនៅ​​ម៉ាឡេស៊ី

ជីវះព័ត៌មាន៖ អតីតពលករចំណាកស្រុក អ្នកស្រី ឆាត់[...]

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុល​ការ​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​ម៉ា​ឡេ​ស៊ី​

​ភ្នំពេញ​៖​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក[...]

ស្ដ្រី​ខ្មែរ​មួយ​ចំនួន​ជ្រើសរើស​ការ​ធ្វើ​ចំណាកស្រុក​ដើម្បី​ជីវភាព​គ្រួសារ​

ស្ដ្រី​ខ្មែរ​ ភាគច្រើន​នៅ​តែ​ជ្រើសរើស​ការ​ធ្វ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត