en     km
en     km

ពលរដ្ឋខ្មែរនៅស្វីសប្រឆាំងការដាក់ទណ្ឌកម្មលើកម្ពុជា

Share

ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលកំពុងរស់នៅប្រទេសស្វីសបានដាក់ញត្តិមួយជូនទៅលោក Alain BERSET ប្រធានាធិបតីសហព័ន្ធស្វីស ដោយទទូចកុំ គាំទ្រការដាក់ទណ្ឌកម្មរបស់ប្រទេសណាមួយមកលើរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងញតិ្តនោះ ជនជាតិស្វ៊ីសដើមកំណើតខ្មែរបានស្នើលោកប្រធានាធិបតីនៃសហព័ន្ធស្វីសឱ្យការពារសន្តិភាព ស្ថិរភាព វិបុលភាព ក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា ដោយសារបច្ចុប្បន្នមានទស្សនៈអវិជ្ជមានរិះគន់និងមួលបង្កាច់មកលើកម្ពុជាផ្ទាល់។

ញត្តិនេះបញ្ជាក់ទៀតថា កម្ពុជាផ្ដល់សិទ្ធិពេញលេញដល់ប្រព័ន្ធផ្សព្វផ្សាយ ដូចជាវិទ្យុ ទូរទស្សន៍ កាសែត និងបណ្ដាញសង្គមទោះបីជាគាំទ្រឬមិនគាំទ្ររដ្ឋាភិបាលក្ដី។ យ៉ាងណាក្ដី សម្រាប់កម្ពុជាផ្ទាល់ ដែលជារដ្ឋអធិបតេយ្យកម្ពុជាបានប្រើច្បាប់វិជ្ជមានរបស់ខ្លួន ដើម្បីការពារការប៉ុ​នប៉ងការរុញច្រានកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្រា្គមដោយសារតែការប៉ុនប៉ងនោះ គឺជាការធ្វើដោយខ្វះការពិចារណាត្រឹមត្រូវ។

សម្រាប់ការដាក់ទណ្ឌកម្មមកលើកម្ពុជាប្រៀបដូចជាការលាបពណ៌ដ៏ខ្មៅងងឹតមួយមកលើកម្ពុជាដែលកម្ពុជាមិនអាចនឹងទទួលយកបាន។  យ៉ាងណាក៏ដោយ ប្រទេសកម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរប្រសិនបើមានការដាក់ទណ្ឌកម្មដោយសហព័ន្ធស្វ៊ីស។ ជាក់ស្ដែង អ្នកដែលទទួលរងគ្រោះខ្លាំងជាងគេនោះ ច្បាស់ណាស់គឺប្រជាជនខ្មែរ កម្មករ និងកសិករជាដើម។   

តែសូមរំលឹកថា ញត្តិ របស់ពលរដ្ឋខ្មែររស់នៅប្រទេសស្វីស ធ្វើឡើងស្របពេល សហភាពអឺរ៉ុបកំពុងសិក្សា ការដាក់ទណ្ឌកម្មដែលតាមប្រភពស្និទ្ធនឹងសហភាពអឺរ៉ុប គឺការបិទការបន្តអនុគ្រោះពន្ធ លើការនាំទំនិញចូលទីផ្សារអឺរ៉ុប បន្ទាប់ពីចោទថាកម្ពុជាធ្វើលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ។ តែបែបនេះក្ដី មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ច្រានចោល នូវការចោទ ប្រជាធិបតេយ្យនៅ ធ្លាក់ចុះធ្ងន់ធ្ងរ៕

Share

Image
Image
Image