en     km
en     km

បាត់ដំបង៖កសិករម្នាក់ប្តូរពីដាំស្រូវមកដាំអំពៅក្រោយទទួលផលងាយស្រួល

Share

បាត់ដំបង៖ លោក រ៉េន ប៊ុនសឿន កសិករមួយរូបរស់នៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានសម្រេចប្តូរពីការដាំស្រូវមកដាំដំណាំអំពៅវិញ ព្រោះដំណាំអំពៅងាយស្រួលដាំនិងឆាប់ទទួលផល។

លោក រ៉េន ប៊ុនសឿន កំពុងដាក់ពូជអំពៅដាំបន្ត។

លោកបន្ថែមថា ដំណាំអំពៅឆាប់បានប្រមូលផលជាងដំណាំស្រូវគឺដាំតែរយៈពេល ៣ ខែប៉ុណ្ណោះ។ ជាងនេះការថែទាំក៏ងាយជាងព្រោះមិនចាំបាច់ថែទាំច្រើន មិនប្រើជីច្រើនដូចដំណាំស្រូវនោះទេ។

អំពៅរបស់លោក រ៉េន ប៊ុនសឿន បានដាំជាបន្តបន្ទាប់ដោយមិនដាំដំណាំផ្សេងទៀតនោះទេ។

ចំណែកបញ្ហាទីផ្សារវិញកសិកររូបនេះឱ្យដឹងថា គឺមិនសូវចោទជាបញ្ហានោះទេ ព្រោះមានអ្នកមកទទួលទិញដល់ចំការ និងអាចយកទៅលក់នៅផ្សារដោយខ្លួនឯង៕

លោក រ៉េន ប៊ុនសឿន ។

អត្ថបទខ្លីសរសេរដោយ រិទ្ធ មនោរា យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មាន ស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​

Share

Image
Image
Image