en     km
en     km

យុវតី ឌី សៀវអ៊ី ស្ម័គ្រចិត្តបង្រៀនក្មេងៗតាមផ្ទះចង់ឃើញកុមារក្នុងសហគមន៍មានអនាគតល្អ

Share

បាត់ដំបង៖ យុវតីវ័យក្មេង ឌី សៀវអ៊ី បានស្ម័គ្រចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនរាល់ល្ងាចបង្រៀនអក្សរដល់ក្មេងតាមផ្ទះក្នុងសហគមន៍របស់ខ្លួន។

សកម្មភាពបង្រៀនក្មេងៗរបស់យុវតី ឌី សៀវអ៊ី ។

មានលំនៅនៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង យុវតីរូបឆោមស្រស់សោភារូបនេះឱ្យដឹងថា បើទោះបីជាការបង្រៀនជួបការលំបាកខ្លះៗក្តីតែងនាងសប្បាយចិត្ត ព្រោះការបង្រៀនជាចំណង់ចំណូលចិត្តរបស់ខ្លួន។

ក្មេងៗក្នុងសហគមន៍សប្បាយចិត្តពេលបានរៀនអក្សរនៅផ្ទះ ខណៈវិបត្តិជំងឺកូវីដ១៩ពួកគេមិនអាចទៅសាលាបាន។

មានសម្បុរសណ្តែកបាយ សក់ស្លូតត្រង់ខ្មៅរលោង យុវតីវ័យទើប ១៤ ឆ្នាំរូបនេះ មានមហិច្ឆតាចង់ឃើញកុមារក្នុងសហគមន៍មានចំណេះដឹងគ្រប់ៗគ្នា ក្លាយជាសសរទ្រូងកសាងសហគមន៍និងប្រទេសជាតិ។

ឌី សៀវអ៊ី បង្រៀនក្មេងៗពីថ្ងៃច័ន្ទដល់សុក្ររាល់ល្ងាចពីម៉ោង៤ ដល់ម៉ោង៥។ការបង្រៀននេះ ឌី សៀវអ៊ី មិនទាមទារកម្រៃទេអាស្រ័យលើអាណាព្យាបាលជូនតាមលទ្ធភាព។

បើទោះបីជាខ្លួនទើបតែសិក្សាបានថ្នាក់ទី ៩ យ៉ាងណាក្តី​តែការបង្រៀនមេរៀនថ្នាក់ទី២ ទៅកុមារមិនមែនជាឧបសគ្គសម្រាប់នាងឡើយ ព្រោះមានការលើកទឹកចិត្តពីក្រុមគ្រួសារខ្លួន និងឳពុកម្តាយរបស់ក្មេងៗ៕

https://www.facebook.com/100005663835594/videos/1385853134946801
កិច្ចសម្ភាសន៍រវាង រឿប ស្រីម៉េត និងយុវតី ឌី សៀវអ៊ី។

អត្ថបទខ្លីសរសេរដោយ រឿប ស្រីម៉េត យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មាន ស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ (DW)។​

Share

Image
Image
Image