en     km
en     km

ក្រសួងពាណិជ្ជកម្មពន្យល់ពីមូលហេតុនៃកំណើនតម្លៃប្រេងឥន្ធនៈ

Share

ក្រុងភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងមួយ ដោយពន្យល់ទៅកាន់សាធារណជននៃកំណើនតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាដោយក្រសួងអះអាងថា តម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិមានការឡើងថ្លៃ តាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខ រវាងប្រទេសខាងលិច និងប្រទេសផលិតប្រេងធំៗ។

នៅក្នុងសេចក្តីជូនដំណឹងកំរាស់មួយទំព័រ ចេញផ្សព្វផ្សាយជាសារធារណៈដោយក្រសួងពាណិជ្ជកម្ម បានពន្យល់ថា ចាប់ពីពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០១៨ ប្រេងសាំងមួយបារ៉ែល ចំណុះ ១៥៦ លីត្រ មិនទាន់បូកបញ្ជូលពន្ធគឺមានតម្លៃ ៨៦.៩៨ ដុល្លារ ដល់ ៨៩.៥៦ ដុល្លារ ឬឯប្រេងម៉ាស៊ូតចំណុះដូចគ្នា មិនទាន់បូកបញ្ជូលពន្ធបានឡើងថ្លៃពី ៩២.១៧ ដុល្លារ ដល់ ៩៦.៦៨ដុល្លារ។  តម្លៃប្រេងសាំងមិនទាន់គិតពន្ធ គឺថោកជាងប្រេងម៉ាស៊ូត។ ក្នុងការគណនាតម្លៃ គឺពន្ធលើប្រេងសាំង ត្រូវបានគិតខ្ពស់ជាងប្រេងម៉ាស៊ូត ទើបធ្វើឲ្យប្រេងសាំងលក់រាយ ថ្លៃជាងប្រេងម៉ាសូត។

សូមបញ្ជាក់ថា ស្រប់តាមអនុសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តម្លៃប្រេងឥន្ធនៈនឹងត្រូវបញ្ជុះ ៤ សេន (១៦០ រៀល) ក្នុង១ លីត្រ នៅពេលលក់រាយ។ ក្រសួងបានកំណត់តម្លៃលក់ប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី ០១ ដល់ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៩ ដោយសាំងធម្មតាតម្លៃ ៤២០០ រៀលក្នុង១ លីត្រ និងម៉ាសូត ៤០០០ រៀល ក្នុង១លីត្រ៕             

Share

Image
Image
Image