loader

Covid-19៖ អាជ្ញាធរចុះពិនិត្យនិងសួរសុខទុក្ខពលរដ្ឋត្រឡប់ពីថៃនៅដាច់ដោយឡែក១៤ថ្ងៃ

ស្រុកមោងឫស្សី,ខេត្តបាត់ដំបង៖ កាលពីពេលថ្មីៗនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាលាស់ ដឹកនាំដោយលោក នួន សាន  បានចុះអប់រំ និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងបានចែក អាល់កុល ម៉ាស់ និងសម្ភារៈខ្លះៗនិងវាស់កម្តៅជូនពលរដ្ឋក្នុងឃុំ។

អាជ្ញាធរវាស់កម្តៅពលរដ្ឋដែលទើបត្រឡប់ពីប្រទេសថៃជាប្រចាំដើម្បីតាមដានក្រៃចេញរោគសញ្ញាCovid-19។

អ្វីពិសេសជាងនេះទៅទៀតនោះ អាជ្ញាធរបានចែកសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺ Covid_19​ ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ និងបានណែនាំឱ្យពួកគេនៅដោយឡែកចំនួន ១៤ ថ្ងៃ។

អាជ្ញាធរចុះចែកគ្រឿងបរិភោគសម្រាប់គ្រួសារដែលទើបមកពីថៃ។

សម្រាប់ប្រជាពលរដ្ឋដែលទើបមកពីថៃ ដែលត្រូវនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃពួកគេបានអនុវត្តវិធានការអនាម័យ គឺរក្សាចំណាយពីសមាជិកគ្រួសារ ពាក់ម៉ាស់ជាប់ជាប្រចាំ ការទទួលទានបាយគឺមិនឱ្យច្រឡុកច្រលំចាន និងស្លាព្រាឡើយ៕

អត្ថបទខ្លីសរសេរដោយ ដានី យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្សារបីក្នុងស្រុកបារាយណ៍ទទួលបានកង់បីដឹកសំរាមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍

កំពង់ធំ៖ ផ្សារចំនួនបីក្នុងស្រុកបារាយណ៍ ខេត្តក[...]

កំពង់ធំ៖ ទួលតាពេជ្រទីសក្ការៈស័ក្តិសិទ្ធិអ្នកភូមិចាន់ល្ហងគោរពបូជា

ខេត្តកំពង់ធំ៖ តាំងពីយូរលង់ណាស់មកហើយមានទួលបុរា[...]

កំពង់ធំ៖ពលរដ្ឋខ្មែរឥស្លាមពីរភូមិទទួលបានផ្លូវបេតុងនិងគ្រឿងបរិ ភោគក្នុងឱកាសបុណ្យស្រាយបួស

កំពង់ធំ៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ២[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត