loader

បាត់ដំបង៖សិស្សនិទ្ទេសAបីរូបក្នុងស្រុកមោងឫស្សីទទួលបានម៉ូតូជារង្វាន់លើកទឹកចិត្ត

បាត់ដំបង៖ សិស្សប្រឡងជាប់និទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០១៩ ចំនួន ៣ នាក់នៃវិទ្យាល័យមោងប្ញស្សី និង វិទ្យាល័យតេជោ ហ៊ុន សែន កាឡោមភ្លុក ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានទទួលការកោតសរសើរយ៉ាងខ្លាំងពីលោកគ្រូ អ្នកគ្រូ និងមន្ត្រីពង្រឹងស្រុកមោងឫស្សី។

សិស្សជាប់និទ្ទេសA ពាក់អាវសចំនួនបីនាក់ទទួលបានរង្វាន់លើកទឹកចិត្តរូបភាព យឹម​ កញ្ញា​ យុវជនខេត្តបាត់ដំបង

ក្រៅពីទទួលបានការកោតសរសើរនិងការលើកទឹកចិត្តពីអ្នកពាក់ព័ន្ធ សិស្សទាំងបីរូបដែលជាប់និទ្ទេសA ក៏ទទួលបានការឧបត្ថម្ភជារង្វាន់លើកទឹកចិត្តផងដែរ ដោយម្នាក់ៗទទួលបានម៉ូតូមួយគ្រឿង និងប្រាក់ ២០ម៉ឺនរៀល។ ចំណែកសិស្សប្រឡងជាប់និទ្ទេស B ទទួលបានរង្វាន់លើកទឹកចិត្តជា Tablet ១គ្រឿង និងទឹក ប្រាក់ចំនួន ២០ម៉ឺនរៀល សិស្សជាប់និទ្ទេស C ទទួលទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល សិស្សនិទ្ទេស D ទទួលបានទឹកប្រាក់ចំនួន ១០ម៉ឺនរៀល និងសិស្សនិទ្ទេស E ទទួលទឹកប្រាក់ចំនួន ៥ម៉ឺនរៀល។

រង្វាន់លើកទឹកចិត្តដែលត្រូវចែកជូនសិស្សរៀនពូកែជាប់និទ្ទេសល្អក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ។ រូបភាព យឹម​ កញ្ញា យុវជនខេត្តបាត់ដំបង​

ពិធីចែករង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបនេះ ប្រព្រឹត្តិទៅកាលពីថ្ងៃទី១៤ កញ្ញាម្សិលមិញដែលមានការចូលរួមពីថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងមន្រ្តីចុះជួយស្រុកមោងឫស្សីខេត្តបាត់ដំបង។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨- ២០១៩ នេះ ស្រុកមោងប្ញស្សី មានសិស្សចំនួន៦៨៧ នាក់បានមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយមានសិស្សចំនួន ៤៨៦ នាក់ដែលប្រឡងជាប់ឆ្នាំនេះ។ ក្នុងចំណោមសិស្ស ៤៨៦ នាក់នោះមាន សិស្សទទួលបាន និទ្ទេសA ចំនួន ៣នាក់ និទ្ទេសB ចំនួន ១០នាក់ និទ្ទេស C ចំនួន ៣៤នាក់ និទ្ទេសD ចំនួន ១០៤នាក់ និងនិទ្ទេស E ចំនួន ៣៣៥ នាក់៕

អត្ថបទខ្លីសរសេរដោយ យឹម​ កញ្ញា​ យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្សារបីក្នុងស្រុកបារាយណ៍ទទួលបានកង់បីដឹកសំរាមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍

កំពង់ធំ៖ ផ្សារចំនួនបីក្នុងស្រុកបារាយណ៍ ខេត្តក[...]

កំពង់ធំ៖ ទួលតាពេជ្រទីសក្ការៈស័ក្តិសិទ្ធិអ្នកភូមិចាន់ល្ហងគោរពបូជា

ខេត្តកំពង់ធំ៖ តាំងពីយូរលង់ណាស់មកហើយមានទួលបុរា[...]

កំពង់ធំ៖ពលរដ្ឋខ្មែរឥស្លាមពីរភូមិទទួលបានផ្លូវបេតុងនិងគ្រឿងបរិ ភោគក្នុងឱកាសបុណ្យស្រាយបួស

កំពង់ធំ៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ២[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត