en     km
en     km

អធិការវត្តបារាយណ៍អនុវត្តវិធានការទប់ស្កាត់ជំងឺCovid-19ដល់ពុទ្ធបរិស័ទ

Share

កំពង់ធំ៖ កាលពីថ្ងៃទី១៥ មេសា ព្រះចៅអធិការវត្តបារាយណ៍ បានចែកម៉ាស់ វាស់កម្តៅ និងជូនទឹកអាកុលលាងដៃជូនលោកតា លោកយាយ ជាពុទ្ធបរិស័ទ ដែលបានមកសមាទានសីលនៅក្នុងវត្តបារាយណ៍។

ការអនុវត្តវិធានការនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនិងចម្លងជំងឺកូវីត១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

សូមបញ្ជាក់ជូនថា វត្តបារាយណ៍ មានទីតាំងស្ថិតក្នុង ភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជាងនេះទៀត ព្រះចៅអធិការក៏បានទេសន៍អប់រំពុទ្ធបរិស័ទពីការបង្ការខ្លួនពីជំងឺCovid-19ផងដែរ៕

ខាងក្រោមនេះជាកម្រងរូបភាពព្រះចៅអធិការអនុវត្តវិធីបង្ការខ្លួនដល់ពុទ្ធបរិស័ទ៖

អត្ថបទខ្លីសរសេរដោយ  ​សេង សុភ័ក្ត្រ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image