en     km
en     km

ក្លឹបបាល់ទាត់ទាំង ២០ ក្នុងខេត្តកំពង់ធំចាប់ផ្តើមប្រកួតដណ្តើមពានរង្វាន់ខេត្តឆ្នាំ២០១៩

Share

កំពង់ធំ៖ កាលពីថ្ងៃទី ៣១ ខែសីហា ម្សិលមិញ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រកាសជាផ្លូវការការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ប្រចាំខេត្តកំពង់ធំ ឆ្នាំ ២០១៩ ដែលប្រព្រឹត្តិទៅនៅពហុកីឡាដ្ឋានខេត្តកំពង់ធំ។

លោក សុខ លូ អភិបាលខេត្តកំពង៉ធំប្រកាសបើកការប្រកួតបាល់ទាត់ខេត្តឆ្នាំ២០១៩។ រូបភាពហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ

លោកអភិបាលខេត្តកំពង់ធំលើកឡើងថា ការផ្តួចផ្តើមឱ្យមានការប្រកួតកីឡាបាល់ទាត់នេះឡើង ក្នុងគោលបំណងដើម្បីអោយយុវជនមានភាពស្និតស្នាល មិត្តភាព និងនាំមកនូវសុខភាពល្អ ពិសេសជៀសបានបញ្ហាគ្រឿងញៀន។

សូមបញ្ជាក់ថា ការប្រកួតដណ្តើមពាន់រង្វាន់នេះមានក្លឹបចូលរួមចំនួន ២០ ក្លឹប រួមមាន៖

ពានរង្វាន់ពាល់ទាត់ខេត្តកំពង់ធំ។រូបភាពរដ្ឋបាលសាលាខេត្តកំពង់ធំ។

ក្លឹបយុវជនក្រុងស្ទឹងសែន ក្លឹបយុវជនស្រុកតាំងគោក ក្លឹបយុវជនបារាយណ៍សែនជ័យ ក្លឹបយុវជននាគរាជស្រុកប្រាសាទសំបូរ ក្លឹបយុវជនស្រុកសន្ទុក ក្លឹបយុវជនដើមដែកកំពង់ស្វាយ ក្លឹបយុវជនរាជសីហ៍ស្រុកសណ្តាន់ ក្លឹបយុវជនធ្នូសរស្រុកស្ទោង ក្លឹបយុវជនស្រុកប្រាសាទបល្លង័ ក្លឹបស្នងការនគរបាលខេត្ត ក្លឹបបញ្ជាការដ្ឋានតំបន់ស្នងការសឹករងខេត្ត ក្លឹបមន្ទីរពាណិជ្ជកម្ម ក្លឹបមន្ទីរកសិកម្មរុក្ខាប្រមាញ់និងទេសាទខេត្ត ក្លឹបធនាគារជាតិនៃសាខាខេត្ត ក្លិប ស ស យ ក ខេត្ត ក្លឹបក្តាមប្រៃ ក្លឹបគឹមសេង ក្លឹបអាចារ្យល័ក ក្លឹបយុវជនដូនបែននិង និងក្លឹបសកលវិទ្យាល័យឯកទេសនៃកម្ពុជា៕

អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្រ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image