loader

ជំងឺCovid-19៖ អាជ្ញាធរចុះបិទសេចក្តីណែនាំគ្រួសារទើបត្រឡប់ពីក្រៅប្រទេស

បារាយណ៍៖ កាលពីថ្ងៃទី០១ មេសា អាជ្ញាធរស្រុកបារាយណ៍បានចុះអប់រំផ្សព្វផ្សាយ និងបិទសេចក្តីណែនាំមុខផ្ទះដល់ក្រុមគ្រួសារដែលមានសមាជិកទើបត្រឡប់ពីក្រៅប្រទេសឱ្យចេញប្រុងប្រយ័ត្នការពារខ្លួនពីជំងឺCovid-19។

អាជ្ញាធរស្រុកបារាយណ៍បានចុះអប់រំ និងសួរសុខទុក្ខពួកគេក្នុងភូមិចំនួន៤ គឺភូមិចតុលោក ភូមិបារាយណ៍ធំ ភូមិថ្នល់ថ្មី និងភូមិមួយផ្សេងទៀត។

អាជ្ញាធរបានណែនាំពីវិធានការអនាម័យដល់ពលរដ្ឋដែលទើបត្រឡប់ពីក្រៅប្រទេស គឺត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួសារចំនួន ១៤ថ្ងៃ ការពាក់ម៉ាស់ ការលាងដៃ និងសំអាតខ្លួនប្រាណ និងការក្អក ក្រដាសត្រូវខ្ទប់ជាដើម។

សេចក្តីណែនាំដែលអាជ្ញាធរបានបិទមុខផ្ទះក្នុងភូមិចំនួន ៤ នោះមាន អត្ថបទថា៖«ខ្ញុំត្រូវសម្រាកដាច់ដោយឡែកចំនួន១៤ថ្ងៃ សូមមេត្តាអធ្យាស្រ័យ»៕

ខាងក្រោមនេះជាសកម្មភាពអាជ្ញាធរចុះបិទសេចក្តីណែនាំ៖

អត្ថបទខ្លីសរសេរដោយ  សេង សុភ័ត្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្សារបីក្នុងស្រុកបារាយណ៍ទទួលបានកង់បីដឹកសំរាមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍

កំពង់ធំ៖ ផ្សារចំនួនបីក្នុងស្រុកបារាយណ៍ ខេត្តក[...]

កំពង់ធំ៖ ទួលតាពេជ្រទីសក្ការៈស័ក្តិសិទ្ធិអ្នកភូមិចាន់ល្ហងគោរពបូជា

ខេត្តកំពង់ធំ៖ តាំងពីយូរលង់ណាស់មកហើយមានទួលបុរា[...]

កំពង់ធំ៖ពលរដ្ឋខ្មែរឥស្លាមពីរភូមិទទួលបានផ្លូវបេតុងនិងគ្រឿងបរិ ភោគក្នុងឱកាសបុណ្យស្រាយបួស

កំពង់ធំ៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ២[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត