loader

យុវជនបង្គោលឃុំបារាយណ៍បង្រៀនយុវជនក្នុងសហគមន៍ពីរបៀបសរសេរព័ត៌មាន

កំពង់ធំ៖ យុវជនបង្គោលចំនួន ៣ រូបក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បាន​បង្រៀនយុវជនក្នុងសហគមន៍របស់ខ្លួនចំនួន ១៦ រូបដែលភាគច្រើនជាសិស្ស ពីរបៀបសរសេរព័ត៌មានខ្លី ឬអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា MIL។

យុវជនបង្គោលកំពុងដើរពិនិត្យកិច្ចតាមក្រុមរបស់យុវជន។

វគ្គបណ្តុះបណ្តាលរយៈពេល ៤ ថ្ងៃពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២០នេះ យុវជនបង្គោលបានបង្ហាត់បង្ហាញពីដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយ ដំណើរការផលិតព័ត៌មាន​ ការសរសេរព័ត៌មានដោយប្រើធាតុផ្សំទាំង ៦នៃព័ត៌មាន(5W1H)។

សិក្ខាកាមកំពុងកំណត់ធាតុផ្សំលើក្រដាសកិច្ចការ។

ក្នុងការបង្រៀននោះក៏មានបង្រៀនផងដែរ ការបែងចែកព័ត៌មានពិត និង ព័ត៌មានក្លែងក្លាយ ស្គាល់ពីព័ត៌មានដែលមានគុណភាពនិងគ្មានគុណភាព ផ្តល់មូលដ្ឋានគ្រឹះក្នុងការពិចារណាលើព័ត៌មានមុនចែករំលែកព័ត៌មានទៅអ្នកដដៃ ដឹងពីផលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ ការការពារសុវត្ថិភាពគណនីហ្វេសប៊ុក។

សិក្ខាកាមកំពុងធ្វើកិច្ចជាក្រុម។

ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះយុវជនទាំង ១៦ រូបនឹងអាចសរសេរព័ត៌មានខ្លីៗជុំវិញរឿងរ៉ាវក្នុងសហគមន៍ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងសហគមន៍។

វគ្គបណ្តុះបណ្តាលនេះព្រឹត្តិទៅនៅក្នុងបរិវេនសាលាបឋមសិក្សាបារាយណ៍តូច ស្ថិតក្នុងភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ វគ្គបណ្តុះបណ្តាលនេះផងដែរ មានការគាំទ្រនិងតម្រង់ទិសពីគ្រូបង្គោលនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។ អ្វីពិសេសជាងនេះមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានរៀបចំសម្ភារៈការពារសុវត្ថិភាពដល់សិក្ខាកាមទាំងអស់មានដូចជា ម៉ាស់ ទឹកអាកុល និងការរក្សាគម្លាតសុវត្ថិភាពពេលបង្រៀនផងដែល ដើម្បីជៀសវាងការចម្លងជំងឺកូវីដ-១៩។

យុវជនត្រួវបានអនុវត្តវិធានការការពារសុវត្ថិភាពជាប់ជាប្រចាំ។

សូមបញ្ជាក់ថា ប​ច្ចុប្បន្នមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានបើកវគ្គបណ្តុះបណ្តាល ស្តីពី អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (Medial Literacy) ដែលបានបណ្តុះបណ្តាលដល់យុវជនក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ធំ សរុបចំនួន ៤៥នាក់ ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)៕​

ខាងក្រោមនេះជារូបភាពសកម្មភាពពេលបង្រៀន៖

អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កំពង់ធំ៖​ ពលរដ្ឋសហការគ្នាសង់ស្ពានឈើសម្រួលការធ្វើដំណើរ

កំពង់ធំ៖​ ពលរដ្ឋសហការគ្នាសង់ស្ពានឈើសម្រួលការធ្វើដំណើរ

ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២០

កំពង់ធំ៖ ប្រជាពលរដ្ឋភូមិមួយក្នុងខេត្តកំពង់ធំ [...]

អាជ្ញាធរស្រុកបារាយណ៍ផ្តើមច្នៃប្រឡាយអូរកាច់ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មី

កំពង់ធំ៖ នៅព្រឹក​ថ្ងៃ​ទី​៩ ​ខែ​កក្ដដា ឆ្នាំ​២[...]

កំពង់ធំ៖ កសិករដាំដំឡូងត្អូញត្អែរពីតម្លៃធ្លាក់ចុះអំឡុងពេល Covid-19

កំពង់ធំ៖ ប្រជាកសិករមួយរូបប្រកបរបរដាំដំណាំដំឡូ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត