en     km
en     km

កំពង់ធំ៖ ទួលតាពេជ្រទីសក្ការៈស័ក្តិសិទ្ធិអ្នកភូមិចាន់ល្ហងគោរពបូជា

Share

ខេត្តកំពង់ធំ៖ តាំងពីយូរលង់ណាស់មកហើយមានទួលបុរាណមួយកន្លែងដែលប្រជាពលរដ្ឋតែងតែនាំគ្នាហៅថាទីនោះទួលតាពេជ្រ ដែលស្ថិតនៅភូមិចាន់ល្ហង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទីទួលមួយនេះ ប្រជាពលរដ្ឋតែងតែនាំគ្នាធ្វើចង្ហាន់និមន្តព្រះសង្ឃសូត្រមន្តបាំងកូលដើម្បីឧទ្ទិសកុសល់ជូនបុព្វការីជនដែលបានចែកឋានបាត់បង់ជីវិតតាំងពីបុរាណកាលមកជារៀងរាល់ឆ្នាំ។

ទួលតាពេជ្រ។

លោកតា មាស អុន និយាយរឿងរ៉ាវដែលពាក់ព័ន្ធនិងទទួលបុរាណនេះថា ទួលបុរាណនេះមានអាយុកាលយូរណាស់មកហើយ នៅលើទីទួលបុរាណនោះក៏មានដើមស្ពង់មួយដើមដុះនៅចំកណ្ដាលទីទួលបុរាណដែលមានអាយុកាលរាប់រយឆ្នាំមានទឹកនៅប៉ែកខាងជើង ខាងលិច និង ខាងត្បូង នៃទីទួលបុរាណនោះ។

ទួលតាពេជ្រ។

លោកតាបន្ថែមថា ទីទួលមួយនេះប្រជាពលរដ្ឋក្នុងសហគមន៍បានចាត់ទុកជាទីសក្ការបូជាដ៏ស័ក្តិសិទ្ធិ និងតែងរៀបចំពិធីបុណ្យផ្សេងៗនៅទៅនោះ ដើម្បីបួងសួងសុំសេចក្តីសុខរីកចម្រើន។

ចំណែកបាក់បែកពីប្រាសាទមួយលើទួលតាពេជ្រ។

ដោយឡែកអាជ្ញាធរឃុំបានសហការជាមួយភូមិផ្សេងៗទៀតដើម្បីនាំគ្នាជួយថែរក្សាទីទួលបុរាណដែលមាននៅក្នុងឃុំរហូតមក។

ជាការសង្កេត ទីទួលនេះមានប្រាសាទបុរាណមួយបាក់បែងខូតទ្រង់ទ្រាយ ដែលតាមការគូសបញ្ជាក់ពីចាស់ទុំនៅទីនោះ គឺប្រាសាទនេះមានតាំងបុរាណមកម្ល៉េះ៕

អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image