loader

កំពង់ធំ៖អគ្គិភ័យលេបត្របាក់ផ្ទះកសិករមួយខ្នងនៅឃុំឈូកខ្សាច់

កំពង់ធំ៖ កាលពីព្រឹកព្រលឹមម៉ោង ៥ ទៀបភ្លឺ មានអគ្គិភ័យមួយបានកើតឡើងនៅភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបង្កឱ្យផ្ទះកសិករមួយគ្រួសារ ខូតខាតទាំងស្រុង រួចជាមួយទ្រព្យសម្បត្តិមួយចំនួនផង។

ផ្ទះបងប្រុស ប៊ូ សូយ និងភរិយា ត្រូវភ្លឺឆេះខ្ទេចគ្មានសល់កាលពីព្រឹកមិញ។ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

តាមការឱ្យដឹងពីលោក ប៊ូ សូយ និងភរិយា ដែលជាជនរងគ្រោះបានឱ្យដឹងថា អគ្គិភ័យដែលបានកើតឡើងនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ម្ចាស់ផ្ទះបានបន្ថែមទៀតថា ទ្រព្យសម្បត្តិរបស់ខ្លួនមួយចំនួនដូចជា លុយចំនួនជាង ៤លានរៀល និងខ្សែកមាសមួយដំឡឹង ព្រមជាមួយម៉ាស៊ីនដេរមួយគ្រឿង ដែលខំប្រឹងរកបានពីរបរធ្វើស្រែចំការ និងការដេរសំលៀកបំពាក់ ពេលនេះត្រូវបាត់បង់គ្មានសល់។

សូមបញ្ជាក់ថា ផ្ទះដែលរងការខូតខាតខាងលើសង់ពីឈើ ប្រក់ដំបូងក្បឿងទំហំ ៦ ម៉ែត្រគុណ ៨ ម៉ែត្រ។ យ៉ាងណា បន្ទាប់ពីកើតហេតុការណ៍នេះ គណៈអភិបាលស្រុកបារាយណ៍បានចុះមកសួរសុខទុក្ខនឹងនាំយកអំណោយមួយចំនួនដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋក្នុងសហគមន៍៕

ក្រុមការងារស្រុក និងកាតកាបាតក្រហមកម្ពុជាបាននាំអំណោយមកចែកជូនគ្រួសារជនរងគ្រោះ។ រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

អត្ថបទខ្លីសរសេរដោយ ពោ គឺមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជន ហុក ដេប៉ូ៖ ការងារអភិវឌ្ឍន៍សហគមន៍ត្រូវការការចូលរួមពីយុវជន

កំពង់ធំ៖ កាន់រនាស់ក្នុងដៃកាយស្រូវហាសមុខផ្ទះយុ[...]

បាត់ដំបង៖ កសិករឆ្លាតវៃធ្វើកសិកម្មចម្រុះសម្របខ្លួនតាមអាកាសធាតុប្រែប្រួល

បាត់ដំបង៖ កសិករមួយចំនួនក្នុងស្រុកមោងឫស្សី ខេត[...]

ផ្លែននោងល្អប្លែកប្រវែង ១.៥៧ ម៉ែត្រផលបានពីការប្រើជីធម្មជាតិរបស់អ្នកស្រុកមោងឫស្សី

បាត់ដំបង៖ រឿងមិនគួរឱ្យជឿ តែវាជាការពិត ដែលកសិក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត