en     km
en     km

វត្តទាំង៧ក្នុងឃុំឈូកខ្សាច់បានត្រៀមកម្លាំងប្រជាការពារសម្រួល សណ្តាប់ធ្នាប់អំឡុងពិធីកាន់បិណ្ឌ

Share

កំពង់ធំ៖ ខណៈរដូវកាលកាន់បិណ្ឌនិងភ្ជុំបិណ្ឌបានចូលមកដល់ ហើយនៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៩នេះជាថ្ងៃកាន់បិណ្ឌទី ១ ផង អាជ្ញាធរឃុំឈូកខ្សាច់បានកោះប្រជុំកម្លាំងប្រជាការពារភូមិប្រហែល ៤០នាក់ ដើម្បីត្រៀមរៀបចំសណ្តាប់ធ្នាប់ក្នុងវត្តចំនួន ៧ ដែលមាននៅក្នុងឃុំក្នុងអំឡុងពិធីកាន់បិណ្ឌនេះ។

កិច្ចប្រជុំស្តីពីការបែងចែកកម្លាំងប្រជាការពារភូមិក្នុងវត្តទាំង ៧​ ក្នុងឃុំឈូកខ្សាច់។រូបភាព ពោ គឹមសេង យុវជនខេត្តកំពង់ធំ

កិច្ចប្រជុំបានប្រព្រឹត្តិកាលពីថ្ងៃម្សិលមិញលោក តង វិបុល នាយប៉ុស្តិ៍នគរបាលបានលើកឡើងថា កិច្ចប្រជុំប្រជាការពារនេះ គឺដើម្បីពង្រឹងសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ជូនពុទ្ធបរិស័ទដែលមកកាន់បិណ្ឌនៅវត្តទាំង ៧ នៅឃុំឈូកខ្សាច់។

ក្នុងកិច្ចប្រជុំនោះ លោកមេប៉ុស្តិ៍បានបែងចែកកម្លាំងតាមគោលដៅដែលមានក្នុងផែនការ ដើម្បីត្រួតពិនិត្យច្រកចេញចូល ការពារសន្តិសុខ និងរៀបចំរថយន្តឱ្យបានរៀបរយល្អ។

ក្នុងកិច្ចប្រជុំនោះដែរលោក ចាន់ បុន មេឃុំឈូកខ្សាច់បានលើកឡើងថា ដើម្បីឲ្យភូមិឃុំមានសុវត្តិភាពនាឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះ លោកសូមអំពាវនាវឲ្យប្រជាការពារភូមិចូលរួមទាំងអស់គ្នាក្នុងការការពារសុវត្តិភាពប្រជាពលរដ្ឋ ។

ចំណែកលោក ចាន់ គឿន  ក្រុមប្រឹក្សាឃុំបានផ្តាំផ្ញើថា រយ:ពេល ១៥ ថ្ងៃនេះកម្លាំងប្រជាការពារត្រូវខិតខំធ្វើយ៉ាងណារក្សាសន្តិសុខតាមបណ្ដាវត្តទាំង ៧ ឲ្យបានល្អ ពិសេសសុវត្តិភាពរបស់ប្រជាពលរដ្ឋនាឱកាលបុណ្យភ្ជុំបិណ្ឌនេះតែម្តង៕

អត្ថបទខ្លីសរសេរដោយ  ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image