en     km
en     km

កំពង់ធំ៖ ស្ត្រីមេផ្ទះខ្លះត្អូញត្អែរតម្លៃត្រីស្រែហក់ឡើងថ្លៃខ្ពស់

Share

កំពង់ធំ៖ ប្រជាពលរដ្ឋ ពិសេសស្រ្តីមេផ្ទះក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានត្អូញត្អែរអំពីតម្លៃត្រីស្រែហក់ឡើងថ្លៃខ្ពស់ជាងឆ្នាំមុន ដែលពលរដ្ឋប្រឈមបញ្ហាទិញត្រីមកទទួលទានប្រចាំថ្ងៃ។

អ្នកស្រី អាតីកាស់ រស់នៅក្នុងភូមិត្រពាំងឈូក មានមុខរបបរជានាក់លក់ម្សៅលាបមុខបានរៀបរាប់អោយដឹងថា នៅក្នុងឆ្នាំ២០២០នេះត្រីស្រែមានតំលៃខ្ពស់បើធៀបទៅនឹងឆ្នាំ ២០១៩។ ដោយត្រីកញ្ចុះកាលពីឆ្នាំមុនមួយគីឡូត្រឹមតែ ៧០០០៛ ទៅ១០០០០៛ តែឆ្នាំនេះឡើងដល់១៥០០០រៀលដល់២០០០០រៀល។ចំណែកត្រីរ៉ស់វិញមានតម្លៃចាប់ពី១៥០០០៛ ទៅ២០០០០៛ក្នុងមួយគីឡូក្រាម តែក្នុងឆ្នាំ ២០២០ នេះវិញមានតំលៃចាប់ពី ២៥០០០៛ ទៅ៣០០០០៛ក្នុងមួយគីឡូក្រាម។

ស្រ្តីមេម៉ាយមានត្រូវចិញ្ចឹមកូន ៤ នាក់ក្នុងបន្ទុកផងនោះបានឱ្យដឹងបន្តថា ដោយសារតែត្រីថ្លៃបែបនេះទើបពួកគាត់ត្រូវចំណាយថវិកាច្រើនទៅលើថ្លៃម្ហូបប្រចាំថ្ងៃ គាប់ផ្សំការរកប្រាក់ចំណូលជួបបញ្ហាដោយសារជំងឺកូវីដ១៩ផង ធ្វើឱ្យជីវភាពពួកជួបការលំបាកខ្លះ។

តែយ៉ាងណាអ្នកស្រីរំពឹងទុកថានៅពេលភ្លៀងធ្លាក់ខាងមុខនេះ ត្រីស្រែនឹងចាប់ផ្តើមសម្បូរវិញ ហើយតម្លៃនឹងចុះមកធម្មតាវិញ៕

ខាងក្រោមនេះជារូបភាពសកម្មភាពការលក់ត្រី សាច់ ក្នុងផ្សារមួយ ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៖

អត្ថបទខ្លីសរសេរដោយ កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image