loader

កំពង់ធំ៖យាយ ចាន់ រ៉េម ប្រាប់បទពិសោធន៍៥០ឆ្នាំក្នុងរបរវេចនំអន្សម

ភ្នំពេញ៖ នំអន្សមជ្រូក អន្សមចេក ជានំរបស់ខ្មែរដែលប្រជាជនតែងវេចនៅរដូវបុណ្យទានធំៗដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និងពិធីរៀបអាពាហ៍ពិពាហ៍ជាដើម។ តែ បច្ចុប្បន្ននំអន្សមគេតែងប្រទះឃើញមានលក់ស្ទើររៀងរាល់ថ្ងៃ ព្រោះប្រជាជនខ្មែរនិយមទទួលទានជាប្រចាំ។

យាយ ចាន់ រ៉េត កំពុងវេចនំអន្សមសម្រាប់លក់នៅផ្សារ។ រូបភាព សឿន ចាន់ដា យុវជនខេត្តកំពង់ធំ

តួយ៉ាងលោកយាយ ចាន់ រ៉េម វ័យ ៦៩ឆ្នាំបានចាប់យករបរធ្វើនំអន្សមជ្រូក អន្សមចេក និងនំបាញ់អ៊ូលក់ជារៀងរាល់ថ្ងៃ។ យាយ ចាន់ រ៉េត ប្រាប់ថា គាត់ចាប់យករបរធ្វើនំអន្សមនេះរយៈពេលជិត ៥០ ឆ្នាំមកហើយ គឺតាំងពីនៅអាយុជាង ២០ឆ្នាំមកម្ល៉េះ។

ស្រ្តីរូបនេះបន្តថា គាត់ត្រូវយកនំដែលវេចរួចទៅលក់នៅតាមផ្សារ ដែលក្នុងមួយថ្ងៃអាចលក់នំបានទៅដល់ជាង ១០០នំ ដែលរកប្រាក់បានជាង ៦ ម៉ឺនរៀលក្នុងមួយថ្ងៃ។

នំអន្សមដែលយាយរ៉េតវេច។រូបភាព សឿន ចាន់ដា យុវជនខេត្តកំពង់ធំ

ប្រាក់នេះគឺដើម្បីផ្តត់ផ្គត់ការចំណាយប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ។ លោកយាយឱ្យដឹងថា ដោយ សារមុខរបរលក់នំអន្សមនេះហើយ ទើបអាចធ្វើឱ្យកូនៗរៀនចប់ថ្នាក់ទី១២ ហើយបច្ចុប្បន្នកូនៗបានធ្វើការនៅភ្នំពេញ។

ឆ្នាំងស្ងោរនំអន្សមរបស់យាយ រ៉េត ។រូបភាព សឿន ចាន់ដា យុវជនខេត្តកំពង់ធំ

យាយរ៉េមចែករំលែកបទពិសោធន៍វិធីធ្វើនំអន្សមឆ្ងាញ់ និងរក្សាបានយូរ ដោយត្រូវធ្វើប្រកាន់គោលការណ៍អនាម័យជានិច្ច គឺត្រូវលាងទឹកស្លឹកចេក និងហាលស្លឹក រួចជូតឱ្យស្ងួតនិងស្អាតមុនយកមកវេច។ ចំណែកការធ្វើនំអន្សមឱ្យឆ្ងាញ់គឺធ្វើមិនត្រូវយកចំណេញច្រើន និងថាំគ្រឿងពេកនោះទេ៕

អត្ថបទខ្លីសរសេរដោយ សឿន ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេក ទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជន ហុក ដេប៉ូ៖ ការងារអភិវឌ្ឍន៍សហគមន៍ត្រូវការការចូលរួមពីយុវជន

កំពង់ធំ៖ កាន់រនាស់ក្នុងដៃកាយស្រូវហាសមុខផ្ទះយុ[...]

បាត់ដំបង៖ កសិករឆ្លាតវៃធ្វើកសិកម្មចម្រុះសម្របខ្លួនតាមអាកាសធាតុប្រែប្រួល

បាត់ដំបង៖ កសិករមួយចំនួនក្នុងស្រុកមោងឫស្សី ខេត[...]

ផ្លែននោងល្អប្លែកប្រវែង ១.៥៧ ម៉ែត្រផលបានពីការប្រើជីធម្មជាតិរបស់អ្នកស្រុកមោងឫស្សី

បាត់ដំបង៖ រឿងមិនគួរឱ្យជឿ តែវាជាការពិត ដែលកសិក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត