en     km
en     km

អាជ្ញាធរនិងពលរដ្ឋឃុំបារាយណ៍រួមគ្នាកម្ចាត់ជម្រកមូសខ្លា

Share

កំពង់ធំ៖ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋប្រមាណ ១៥០នាក់ រួមមាន ក្រុមប្រឹក្សាឃុំបារាយណ៍ មេភូមិ ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានរួមគ្នាកាប់ឆ្ការត្រួសត្រាយព្រៃស្តុកដើម្បីលុបបំបាត់ជម្រកមូសខ្លា ដែលជាភ្នាក់ចម្លងជម្ងឺគ្រុនឈាម។

សកម្មភាពសម្អាតរបស់ពលរដ្ឋ និងអាជ្ញាធរ។ រូបភាព សឿន ចាន់ដា យុវជនខេត្តកំពង់ធំ

យុទ្ធនាការបំបាត់ជម្ងឺគ្រុនឈាមនេះ ប្រព្រឹត្តិទៅនៅសាលាបឋមសិក្សាចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងសកម្មភាពសម្អាតនោះអ្នកចូលរួមបានកាប់ឆ្ការព្រៃស្តុងដែលជាជម្រកមូស និងសម្អាតសំរាម ថង់ប្លាស្ទិក កំប៉ុង ដប និងវត្ថុដែលអាចដក់ទឹកបានដែលជាប្រភពកកើតដង្កូវទឹក និងមូលខ្លា។ យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើងនៃជម្ងឺគ្រុនឈាមនៅស្ទើរទូទាំងប្រទេស៕

ខាងក្រោមនេះជាសកម្មភាពរបស់ប្រជាពលរដ្ឋសម្អាតទីធ្លាសាលា៖

អត្ថបទខ្លីសរសេរដោយ សឿន ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image